ក្រុម​គ្រួសារ​ជនជាតិ​អ៊ីរ៉ាក់​នៅ​ជំរំ​ដែល​ជាប់​ទាក់​ទង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ត្រឡប់​ទៅកាន់​ស្រុកកំណើតវិញ​

2021/05/27 09:32:29 pm        25

ស៊ីរី​៖ រថយន្តក្រុង​ជាច្រើន​គ្រឿងបាន​ដឹកជញ្ជូន​ក្រុម​គ្រួសារ​ជនជាតិ​អ៊ីរ៉ាក់ ដែល​រស់នៅ​ជំរំ​នៅ​ប្រទេស​ស៊ី​រីជា​អ្នកគាំទ្រ និង​ជា​ក្រុម​គ្រួសារ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ត្រឡប់​មក​ប្រទេស​អ៊ីរ៉ាក់​វិញ​។

​យោង​តាម​មន្ត្រី​អ៊ីរ៉ាក់ និង​ជនជាតិ​ឃឺ​ត​ស៊ី​រី​ ដែល​ស្និត​ទៅ​នឹង​ផែន​ការ​ធ្វើ​មាតុភូមិ​និវត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ទាំងនេះ​រួមមាន​ទាំង​ស្ត្រី និងកុមារ​។ រថយន្តក្រុង​ទាំងអស់​ត្រូវ​បាន​អម​ដោយ​ក្បួន​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ រួមមាន​ទាហាន​នគរបាល​សហព័ន្ធ និង​កងកម្លាំង​ចល័ត​។​ ក្រុម​គ្រួសារ​ទាំង​អស់​នេះ​រស់​នៅ​ក្នុង​ជំរំ Al-Hol ប្រទេស​ស៊ី​រី​ប៉ែក​ឦសាន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩ បន្ទាប់ពី​យោធា​វាយលុក​ធ្វើ​ឲ្យ​បរាជ័យ​ក្រុម​ជ្រុលនិយម ដែល​ធ្វើ​ឲ្យ​ក្រុម​នេះ​បាត់បង់​ដែនដី​ចុងក្រោយដែល​ខ្លួន​បាន​កាន់កាប់​។ ការ​ធ្វើ​មាតុភូមិ​និវត្ត​គឺជា​បញ្ហា​មួយ​ ដែល​ត្រូវ​ពិភាក្សា​រវាងប្រទេស​អ៊ីរ៉ាក់ និង​មន្ត្រី​សហរដ្ឋអាមេរិក ហើយ​បាន​ពន្យារពេលក្នុង​ពេល​មានការ​ប្រឆាំង​ពី​មន្ត្រី​អ៊ីរ៉ាក់​។​

ជំរំ Al-Hol គឺជា​ទីជម្រក​របស់​ប្រជាជន​ជិត ៧ម៉ឺន​នាក់​ភាគច្រើន​ជា​ស្ត្រី ​និង​កុមារ ដែល​បាន​ផ្លាស់​លំនៅ​ដោយ​ការ​វាយ​លុក ​ដោយ​យោធា​របស់​ក្រុមចម្រុះដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ទោះបីជា​មានការ​អំពាវនាវ​ពី​រដ្ឋបាល​ ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​តនៅ​ប្រទេស​ស៊ី​រីប៉ែក​ឦសាន ​សំរាប់​ការ​ធ្វើ​មាតុភូមិ​និវត្ត​ក៏ដោយ បណ្ដា​ប្រទេស​ភាគច្រើនបាន​បដិសេធ​មិន​ទទួល យក​ជនជាតិ​របស់​ពួកគេ​ត្រឡប់មកវិញ​ឡើយ ដោយ​មូល​ហេតុ​ថា ក្រុម​គ្រួសារ​ទាំងនេះ​អាច​នៅ​បន្ត​ពាក់ព័ន្ធ​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm