មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចុះពិនិត្យ និងសួរសុខទុក្ខសិស្សមកប្រកួតកីឡាមធ្យមសិក្សា

2023/09/08 06:46:22 pm        255

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ចុះ​ពិនិត្យ​ការ​ស្នាក់​នៅ-ហូបចុក និងសួរសុខទុក្ខកីឡាករ-កីឡាការិនី ដែល​ចូលរួម​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ជាតិ ឆ្នាំ២០២៣ នៅភោជនីយដ្ឋានឡាក់គីស្ដារ កាលពីថ្ងៃទី៧ ខែកញ្ញាម្សិលមិញ ។

គួរដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី​ចូលរួមសរុប ៣,២៥៧នាក់ ។ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀប​ចំកន្លែងស្នាក់នៅ និងហូបចុក ព្រមទាំងការដឹកជញ្ជូន គ្រប់ទីតាំងប្រកួត តាម​ប្រភេទ​កីឡា​នីមួយៗ ។

ទន្ទឹមជាមួយការចុះពិនិត្យ និងសួរសុខទុក្ខពីសំណាក់មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំនេះ កីឡាករ-កីឡាការិនី បានសម្ដែងសេចក្ដីរីករាយ និងសប្បាយចិត្ត ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​ក្រសួង ដែលបានរៀបចំកន្លែងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ព្រម​ទាំង​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ ធ្វើឲ្យពួកគេមានភាពកក់ក្ដៅ និងទំនុកចិត្តក្នុងការប្រកួតកីឡាមធ្យមសិក្សា និង​បន្ដ​លេង​កីឡា ដើម្បីមានឱកាសចូលរួមប្រកួតក្រោយៗទៀត ។

សូមបញ្ជាក់ថា កីឡាមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តិទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលប្រកួតលើ ១២ប្រភេទកីឡា ស្មើនឹង ១០៥​វិញ្ញាសា ។ គិតត្រឹមថ្ងៃទី០៨ ខែកញ្ញានេះ មានកីឡាមួយចំនួន បានបញ្ចប់ ខណៈ​កីឡា​មួយ​ចំនួ​នធំ ទើបចាប់ផ្ដើមការប្រកួត ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm       
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        82
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm