ជប៉ុន៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរជប៉ុន ដែលលែងដំណើរការនោះ បាននិយាយថា ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ Fukushima ដែលបានធ្វើឲ្យប្រទេសចិនផ្ទុះកំហឹងនឹងបញ្ចប់នៅថ្ងៃចន្ទទី១១ ខែកញ្ញា ខាងមុខនេះតាមផែនការ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុន TEPCO បាននិយាយថាកម្រិតសារធាតុទ្រីចូមនៃវិទ្យុសកម្ម ក្នុងគំរូទឹកសមុទ្រដែលត្រូវបានធ្វើតេស្តនៅជិតរោងចក្រនៅប្រទេសជប៉ុនភាគឦសាន ស្ថិតក្នុងការកំណត់សុវត្ថិភាព។
ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់កាលពីថ្ងៃទី២៤ខែសីហា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចំនួនប្រមាណ ១.៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិធ្វើឲ្យរោងចក្រលែងដំណើរការនៅក្នុងឆ្នំា២០១១។ ប្រទេសជប៉ុន បានទទូចថាការបញ្ចេញទឹកសំណល់នេះ គឺមានសុវត្ថិភាព ជាការពិនិត្យត្រូវបានគាំទ្រដោយទីភ្នាក់ងារអាតូមិកអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងខ្លួន ដោយចោទប្រកាន់ប្រទេសជប៉ុនថា កំពុងប្រព្រឹត្តទៅលើសមុទ្រដូចជាលូរបង្ហូរទឹកកខ្វក់។
ការប្រកាសពីការបញ្ចប់ដំណាក់កាលទី១នៃការបញ្ចេញទឹកសំណល់ចំនួន ៧.៨០០តោន នៅថ្ងៃទី១១ ខែកញ្ញា ក្រុមហ៊ុន TEPCO ពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមការបញ្ចេញទឹកសំណល់ជាលើកទី២នោះទេ។
បន្ទាប់ពីការបញ្ចប់ការបញ្ចេញទឹកសំណល់លើកទី១ យើងនឹងពិនិត្យការពង្រាវទឹក ទីតាំងបញ្ចេញទឹក និងពិនិត្យឡើងវិញកំណត់ត្រាប្រតិបត្តិការពីការបញ្ចេញទឹកសំណល់លើកទី១៕

