អាមេរិក៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU )កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការអធិប្បាយអំពីការធ្វើទុក្ខបុកម្នេញនិងការរើសអើងចំពោះជនជាតិជ្វីហ្វនៃសង្រ្គាមលោកលើកទី២ដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាការទូតរបស់ EU បាននិយាយថា ការថ្លែងសន្ទរកថារបស់លោកអាបាស មានវ័យ៨៧ឆ្នាំ ដែលបានធ្វើឡើងនៅចុងខែសីហាទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាបដិវត្តន៍របស់ចលនា Fatah របស់លោកគឺ «មិនពិត និងជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរ» ។
លោកស្រី Deborah Lipstadt បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដែលតាមដាន និងប្រយុទ្ធប្រឆាំងនឹងការរើសអើសចំពោះជនជាតិជ្វីហ្វ បានអំពាវនាវឲ្យមានការសូមអភ័យទោសជាបន្ទាន់ចំពោះអ្វីដែលលោកស្រីបានហៅការអធិប្បាយរបស់លោកអាបាសថា ដ៏គួរឲ្យស្អប់ខ្ពើម និងរើសអើងប្រកាន់ពូជាសាសន៍។
ពុំមិនច្បាស់ទេថាតើហេតុអ្វីបានជាអ្នកការទូតចេញសេចក្តីថ្លែងការណ៍ស្តីពីការអធិប្បាយនេះ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីលោកអាបាស បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហានោះទេ៕

