ឯកឧត្តម វ៉ាត់ ចំរើន បញ្ជ្រាបយុទ្ធសាស្ដ្រកែទម្រង់ និងអភិវឌ្ឍន៍វិស័យកីឡា​ដល់មន្ដ្រីក្រោមឱវាទ

2023/09/08 07:14:06 pm        484

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែកញ្ញា បាន​កោះ​ប្រជុំ​​ជាមួយ​ថ្នាក់ដឹកនាំ និងមន្ដ្រីតាមអង្គភាពចំណុះអគ្គនាយដ្ឋានកីឡា ដើម្បីជំរុញ​ភាព​ស្និទ្ធ​ស្នាល និង​ស្គាល់គ្នាផង និងបញ្ជ្រាបកែទម្រង់ និងអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា នៅ​ក្នុង​រាជ​រដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋសភាព ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី នៃកម្ពុជា ។

ឯកឧត្តម​មានប្រសាសន៍ថា កិច្ចប្រជុំជំហានដំបូងនេះ ស្របតាម​ការ​ណែនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បី​បញ្ជ្រាប​ និងរៀបចំនូវយុទ្ធសាស្ដ្រកែទម្រង់ និងអភិវឌ្ឍន៍ការងារអប់រំកាយ និងកីឡា ស្រប​តាម​គោល​នយោបាយ​កីឡារបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ពិសេសលើការងារអភិបាលកិច្ចល្អ ការ​អភិវឌ្ឍ​ធនធានមនុស្ស និងការជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឆ្ពោះទៅ​រក​ឧត្តម​ភាព​លើ​ឆាក​ជាតិ និងអន្ដរជាតិ ។

រដ្ឋលេខាធិការដដែលបន្ដថា ការអនុវត្ដការងារជាក់ស្ដែងរបស់នាយកដ្ឋាននានា នៃ​អគ្គនាយក​ដ្ឋាន​កីឡា​ ដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើ​ឲ្យ​មាន​លទ្ធផល​ប្រែ​ប្រួល​ច្បាស់​លាស់ ព្រោះការអប់រំកាយ និងកីឡា គឺជាវិស័យ​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេង​ៗ​។​ ដើម្បីទទួលបានកំណើនលទ្ធផលការងារក្នុងវិស័យអប់រំកាយ និងកីឡាច្បាស់លាស់ គឺ​ត្រូវ​ផ្ដើម​ចេញ​ពី​ប្រឹង​ប្រែងឲ្យអស់ពីសមត្ថភាព ប្រើធនធានមនុស្សឲ្យត្រូវកន្លែង ហើយបន្ដ​បណ្ដុះ​ធនធាន​កីឡា​ថ្មី​ៗ​ឲ្យច្រើន ទាំងថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        328
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        410

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm