លោកស្រី Linda Thomas-Greenfield គឺជាប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ(UN)បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ពួកយើង ដើម្បីការពារ និងឆ្លើយតបចំពោះអំពើឃោឃៅទ្រង់ទ្រាយធំនៅក្នុងសង្រ្គាមស៊ូដង់ ។

លោកស្រី Lindaបានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅទីក្រុងព្រំដែនប្រទេសឆាដ ស្របពេលដែលលោកស្រីជួបជាមួយជនភៀសខ្លួនស៊ីដង់ ដែលរត់ភៀសខ្លួនពីអំពើហិង្សាផ្លូវភេទ និងជនជាតិភាគតិច ។
លោកស្រីនិយាយថា លោកស្រីត្រូវតែប្រាប់អ្នករាល់គ្នាថា លោកស្រីពិតជារន្ធត់ចិត្តខ្លាំងណាស់ចំពោះអំពើឃោឃៅដែលប្រជាពលរដ្ឋស៊ូដង់ទទួលរង ។
លោកស្រីបន្តថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ ១៦៣លានដុល្លារបន្ថែមទៀត និងជំរុញឲ្យប្រទេសដទៃ បង្កើនជំនួយរបស់ពួកគេដូចគ្នា ។
គួរឲ្យដឹងថា សង្រ្គាមស៊ូដង់ បានផ្ទុះឡើងកាលពីខែមេសាកន្លងទៅ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ក្រោយពីមានភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ ។
អង្គការសហប្រជាជាតិ(U.N) បានប៉ាន់ស្មានថា មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានសម្លាប់នៅតំបន់ Darfurអំឡុងអំពើឃោឃៅកាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ ពេលដែលក្រុមជីវពល Janjaweed ជួយកងទ័ពស៊ូដង់កម្ទេចក្រុមបះបោរដែលមែនជាជាអារ៉ាប់ ។
U.N និយាយថា ជនភៀសខ្លួនប្រហែល ៣៨ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ក្នុងនោះមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមេសា ៕
