ប្រទេសអាមេនី កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អាស៊ែបៃហ្សង់ដែលជាសត្រូវដ៏ជូរចត់របស់ខ្លួនពីបទរៀបចំការបង្កហេតុខាងយោធាជាថ្មី ដោយបានប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនរបស់ពួកគេ និងនៅជិតតំបន់បែងចែកគ្នាណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ។

អតីតសាធារណរដ្ឋសូវៀត បានជាប់គាំងក្នុងជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍ជុំវិញតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលមានប្រជាជនអាមេនីរស់នៅច្រើនបំផុត នៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដែលត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួន។
ភាពតានតឹង បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលភាគីម្ខាងចោទប្រកាន់ភាគីម្ខាងទៀតពីការវាយប្រហារឆ្លងព្រំដែន។
លោកនាយករដ្ឋមន្ត្រី Nikol Pashinyan បានថ្លែងប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅទីក្រុងយ៉េរ៉េវ៉ាន់ ថា៖«ស្ថានភាពយោធា និងនយោបាយនៅក្នុងតំបន់របស់យើង កាន់តែអាក្រក់ទៅៗ»។
លោកបាននិយាយថា ប្រទេសអាស៊ែបៃហ្សង់ កំពុង«ប្រមូលផ្តុំ»កងទ័ពនៅតាមព្រំដែន និងនៅជិតតំបន់ភ្នំការ៉ាបាក់ផងដែរ។

