កម្ពុជា ចូលរួមសិក្ខាសាលាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមបណ្តោយទន្លេមេគង្គនៅប្រទេសវៀតណាម

2023/09/08 09:21:37 pm        283

ភ្នំពេញ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូចូលរួមចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបង្កើតអនុស្សរណៈស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់រវាងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម (NCNDPC) ចាប់ពីថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ 

ក្នុងសិក្ខាសាលនោះ ឯកឧត្តម គីម វីរៈ ថ្លែងថា កិច្ចសហប្រតិបត្តិការស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ពិតជាមានសារៈសំខាន់ដល់ការត្រៀមបង្ការចំពោះការប្រែប្រួលអាកាសធាតុ

ដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ដែលបញ្ហាទាមទារឲ្យបណ្តាជាប់ទន្លេមេគង្គដែលតែងតែប្រឈមត្រូវមានវិធានការរួមតែមួយ ដើម្បីឆ្លើយតបបានទាន់ពេលវេលា។ 

ឯកឧត្តម គីម វីរៈ ថ្លែងបន្តថា សិក្ខាសាលានេះ គឺជាការចាប់ផ្តើម និងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធតាមបណ្តោយទន្លេមេគង្គត្រៀមបម្រុងទាំងមធ្យោបាយ និងកម្លាំងសរុបក្នុងការសហការរួមគ្នា ដើម្បីឆ្លើយរាល់គ្រោះមហន្តរាយក្នុងភូមិសាស្រ្តរបស់ខ្លួន រួមទាំងបង្ការដល់ផលប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋផងដែរ។ 

សិក្ខាសាលនេះបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ង្វៀន វ៉ានទៀន, អគ្គនាយករងនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម និង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីតំណាងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមកពីខេត្តតាមដងទន្លេមេគង្គ ចំនួន ១០ រួមមាន៖ ក្រុងហូជីមិញ, ខេត្តអានយ៉ាង, ខេត្តដុងថាប់, ខេត្តគៀងយ៉ាង, ខេត្តទៀនយ៉ាង, ខេត្តត្រាវិញ, ខេត្តកាន់ថូ, ខេត្តសុកចាង, ខេតប៊ែនត្រេ, ខេត្តប៊ិញភៀក, និងខេត្តតាយនិញ។ 

គោលបំណងអនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតលើការជំរុញការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាក់ទងនឹងគ្រោះមហន្តរាយឆ្លងដែន ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការរអិលបាក់ដី ភ្លើងឆេះព្រៃ ការបាក់ច្រាំងទន្លេ និងការរញ្ជួយដី ដើម្បីលើកកម្ពស់ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីធានាសន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm