បេឡារុស ៖ អ្នកនាំពាក្យសេវាឆ្មាំល្បាតព្រំដែនរដ្ឋអ៊ុយក្រែន លោក Andriy Demchenko បានប្រកាសកាលពីថ្ងៃទី៧ ខែកញ្ញាថា ប្រទេសរុស្ស៊ី បានដកកងទ័ពរបស់ខ្លួនភាគច្រើនចេញពីប្រទេសបេឡារុស។
លោក Demchenko បាននិយាយថា៖«នៅពេលនេះ ជាផ្នែកមួយនៃការប្តូរវេន ប្រទេសរុស្ស៊ី បានដកចេញនូវរាល់អង្គភាពរបស់ខ្លួន ដែលបានបញ្ចប់ការហ្វឹកហ្វឺនរបស់ពួកគេ។ ផ្ទុយទៅវិញ ពុំមានអង្គភាពថ្មីណាមួយ ត្រូវបានបញ្ជូនទៅកាន់ទីនោះទេ» ។
លោក បាននិយាយថា ប្រទេសបេឡារុស ត្រូវបានគេប្រើប្រាស់ជាកន្លែងហ្វឹកហាត់សម្រាប់បុគ្គលិកយោធារុស្ស៊ី ដោយមានទាហានប្រមាណពី ១០.០០០ ទៅ ១១.០០០ នាក់ឈរជើងនៅទីនោះ។
លោក Demchenko បាននិយាយថា កិច្ចខិតខំប្រឹងប្រែងពង្រឹងព្រំដែន ដើម្បីទប់ស្កាត់ឧបទ្ទវហេតុនៃការបំផ្លិចបំផ្លាញ នៅតែបន្តកើតមាន។

