អាមេរិក ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រកាសនៅសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រាក់ចំនួន ១៦៣លានដុល្លារជាការឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយសង្រ្គាមស៊ីវិលនៅប្រទេសស៊ូដង់។
លោកស្រី Thomas-Greenfield ក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមេដឹកនាំនៃភាគីមួយក្នុងចំណោមភាគីសង្រ្គាមដ៏សំខាន់ទាំងពីរ។
លោកស្រី Thomas-Greenfield បានប្រាប់សារព័ត៌មាន NBCក្នុងប្រទេសឆាដនៅតាមព្រំដែនជាមួយស៊ូដង់ថា៖«អ្វីដែលចាំបាច់ត្រូវកើតឡើង គឺថាភាគីសង្គ្រាមទាំងពីរ ត្រូវតែបញ្ឈប់។ ពួកគេ ត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នា ដើម្បីឲ្យប្រជាជនអាចស្វែងរកសន្តិភាពបាន។
ចំនួននៃជំនួយដែលលោកស្រី Thomas-Greenfield បានបង្ហាញកាលពីថ្ងៃពុធ នឹងបន្ថែមលើ៥៤៧ លានដុល្លារ ដែលសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តចំពោះការឆ្លើយតបវិបត្តិ ក្នុងឆ្នាំសារពើពន្ធនេះ។

