គណៈកម្មការរដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

2023/09/08 09:56:29 pm        164

ភ្នំពេញ ៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំ សមាជិក សមាជិការដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សា ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

 ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានជម្រាបជូនកិច្ចប្រជុំថា កិច្ចការព្រំដែនជាកិច្ចការអាទិភាពមួយដ៏មានសារៈសំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនយោបាយ សំដៅធានារក្សាការពារមិនឱ្យមានការរំលោភបាន ជាដាច់ខាត នូវអធិបតេយ្យនិងបូរណភាពទឹកដីនៃកម្ពុជា។ 

ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចុប្បន្ន កិច្ចការព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ត្រូវបានដឹកនាំគ្រប់គ្រងដោយអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងមានលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយជាសេនាធិការដែលដឹកនាំដោយ ឯកឧត្តម វ៉ា គីមហុង អតីតទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនីតិកាលទី៦ នៃរដ្ឋសភា កន្លងទៅ។ 

ក្រោមការដឹកនាំនិងចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ របស់សម្តេច តេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចរចាយ៉ាងស្វិតស្វាញប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិត ខាង ដោយប្រកាន់ខ្ជាប់ឥតងាករេ នូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងកិច្ចការពារថែរក្សាឱ្យបានជាដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដែលរហូត មកដល់ពេលបច្ចុប្បន្ន សម្រេចបាននូវសមិទ្ធផលជាតិ ជាប្រវត្តិសាស្ត្រទាក់ទងនឹងព្រំដែនគោកនៃកម្ពុជា ជាមួយប្រទេសជិតខាង ដែលមាន ជាអាទិ៍៖ (ទី១) បានធ្វើការខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានចំនួន ៨៤% (ទី២)- បានធ្វើការត្រួតពិនិត្យខ្សែបន្ទាត់ព្រំដែនគោកកម្ពុជា-ឡាវ បានចំនួន ៨៦% និង (ទី៣) បានរកឃើញបង្គោលព្រំដែនគោកកម្ពុជា-ថៃ ចំនួន៧៣ទីតាំង ស្មើនឹង៧៤បង្គោល ដែលក្នុងនោះ បានឯកភាពគ្នាចំនួន៤២ទីតាំង ស្មើនឹង៤២បង្គោល និងពុំទាន់បានឯកភាពគ្នាចំនួន៣១ទីតាំង ស្មើនឹង៣២បង្គោល។ 

រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកកិច្ចការព្រំដែន ដែលជាកិច្ចការដ៏មានសារៈសំខាន់បំផុតជាអាយុជីវិតរបស់ជាតិ គឺជាអាទិភាពខ្ពស់បំផុតរបស់ខ្លួន ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោយប្រកាន់ខ្ជាប់ឥតងាករេនូវឧត្តមគតិស្នេហាជាតិដ៏ស្មោះត្រង់បំផុត ក្នុងការការពារនិងថែរក្សាឱ្យបានដាច់ខាតនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា។ 

ក្នុងន័យនេះ ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើឡើងក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការលើកស្ទួយការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យឋិតថេរគង់វង្សយូរអង្វែង ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។ 

ជារួម គំនិតផ្តួចផ្ដើមក្នុងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ធ្វើឡើងក្នុងចក្ខុវិស័យដើម្បីឈានទៅកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ ប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិនិងច្បាប់អន្តរជាតិ និងគោលការណ៍ព្រំដែនមិនកែប្រែ នៅពេលកម្ពុជាទទួលបានឯករាជ្យ។ 

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវការពន្យល់ និងមតិបំភ្លឺរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រួចមក ជួសមុខឲ្យគណៈកម្មការរដ្ឋសភា ឯកឧត្តម អង្គ វង្សវឌ្ឍានា បានថ្លែងគាំទ្រទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ។ ឯកឧត្តម ប្រធានគណៈកម្មការ បញ្ជាក់ថា គណៈកម្មការនឹងធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាពេលខាងមុខ ដោយចាត់ទុកជាការប្រញាប់ ៕ ដោយ ៖ វ៉ន ដារា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm