អូស្ត្រាលី ៖ តំបន់ជាយក្រុងភាគខាងជើងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ក្រោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់នោះកាលពីថ្ងៃព្រហស្បតិ៍ ។
រូបភាពវីដេអូឃ្លីបឃើញយានដ្ឋានមួយកន្លែងរងការបំផ្លិចបំផ្លាញ ក្រោយដើមឈើបាក់សង្កត់លើ ធ្វើឲ្យខូចខាតរថយន្តក្បែរនោះ ។ ផ្លូវនៅតាមតំបន់មួយចំនួនក្នុងទីក្រុងត្រូវបានបិទ ដោយសារតែដំបូលត្រូវខ្យល់បក់ប៉ើងចេញពីអគារ ។
ដោយឡែក នៅក្នុងចំណតអាកាសយានដ្ឋានក្នុងស្រុករបស់ទីក្រុងស៊ីដនី អ្នកដំណើរត្រូវបានគេព្រមានពីការអាក់ខានសេវាកម្ម ស្របពេលដែលជើងហោះហើរត្រូវបានលុបចោល ឬពន្យាពេលនៅថ្ងៃសុក្រនេះ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋ New South Wales ទទួលបានការហៅទូរស័ព្ទសុំជំនួយផងដែរចំនួន ២០០លើកនៅជុំវិញរដ្ឋ ៕

