
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ចេញរូបភាពរបស់ផែនដី និងព្រះច័ន្ទដែលថតបានដោយកាមេរ៉ានៅលើយានអាវកាស Aditya-L1 រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយវាត្រូវបានបាញ់បង្ហោះទៅសិក្សាព្រះអាទិត្យ អំឡុងបេសកកម្មប្រព័ន្ធព្រះអាទិត្យលើកដំបូងរបស់ពួកគេ ។
រូបភាពដែលអង្គការស្រាវជ្រាវទីអវកាសឥណ្ឌា(ISRO)និយាយ ត្រូវបានថតកាលពីថ្ងៃចន្ទ ឃើញផែនដីមានព្រួយពណ៌លឿងចង្អុរទីតាំងរបស់ព្រះច័ន្ទ ។ រូបភាពមួយទៀត ដែលទីភ្នាក់ងារអវកាសមួយនេះនិយាយថាជាការថតខ្លួនឯងដោយកាមេរ៉ាយានអវកាស ឃើញឧបករណ៍ VELC និង SUIT នៅលើយានអវកាស ។
យានអវកាស Aditya-L1 ត្រូវបានបង្កើតឡើងដើម្បីធ្វើដំណើរចម្ងាយ ១,៥លានគ.ម ក្នុងរយៈពេល ៤ខែ នៅ ឆ្ងាយពីព្រះអាទិត្យ ដែលមានចម្ងាយ ១៥០លានគ.មពីផែនដី ។ វាមានន័យថាវានឹងឈប់ដំណើររបស់វានៅចំណត Lagrange Point ក្នុងទីអវកាស ជាកន្លែងដែលយានចតមួយកន្លែង ដោយសារតែកម្លាំងទំនាញមានតុល្យភាព និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈសម្រាប់យានអវកាស ។
ដាក់ឈ្មោះតាមពាក្យហិណ្ឌូសម្រាប់ព្រះអាទិត្យ យានអវកាស Aditya-L1 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ២ ខែកញ្ញាកន្លងទៅ រយៈពេលជិត ១សប្តាហ៍ក្រោយឥណ្ឌា ផ្តួលគូប្រជែងរុស្ស៊ីក្នុងការក្លាយជាប្រទេសលើកដំបូង បានចុះចតលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ៕
