រោងចក្រអេអេនជេ ក្នុងក្រុងបាវិត ត្រូវបានបិទទ្វារ ដោយសារបញ្ហាកូវីដ-១៩

2021/05/27 11:11:56 pm        230

ស្វាយរៀង ៖ រោងចក្រ អេ អេន ជេ ដែលមានទីតាងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្នុងក្រុងបាវិត ខេត្ត ស្វាយរៀង ត្រូវបានបិទទ្វារ បន្ទាប់ពីរកឃើញកម្មករឆ្លងកូវីដ-១៩ ខណៈកម្មករ នៃរោងចក្រស្មាតថេក នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ មិនចូលធ្វើការ ដោយខ្លាចឆ្លងជំងឺ។   

​លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការស្រាវជ្រាវទប់ស្កាត់ជំងឺកូវីដ- ១៩ ខេត្តស្វាយរៀង បានប្រាប់BTVនៅរសៀលថ្ងៃនេះថា នៅក្នុងរោងចក្រអេ អេន ជេ តំបន់ពិសេស តាយសេង ដែលមានកម្មករបម្រើការងារចំនួនជាងពីរពាន់នាក់នោះ មានកម្មករចំនួន៥៩នាក់ បានឆ្លង កូវីដ-១៩ ក្រោយការតេស្តកាលពីម្សិលមិញ។ អាជ្ញាធរ បានសម្រេចបិទទ្វាររោងចក្រ នេះតែម្ដង។ ចំ ណែកនៅឯរោងចក្រស្មាតថេក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះដែរ គឺកម្មករទាំងអស់ នៃរោងចក្រនេះ ដែលមានចំនួនជាង១ពាន់នាក់ មិនបានចូលធ្វើការទេ ដោយសារភ័យខ្លាចឆ្លង។

លោកបានបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវទប់ស្កាត់ជំងឺកូវីដ១៩ខេត្ត សហការជាមួយនឹងថៅកែ រោងចក្រ កំពុងធ្វើការពិភាក្សា ដើម្បីរកដំណោះស្រាយបង្កលក្ខណៈឱ្យកម្មករចូលបម្រើការវិញ។

លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមការងារចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិបាវិត បាន ប្រាប់BTVដែរថា មកទល់ពេលនេះ ទាំងអ្នកមានជំងឺកូវីដ-១៩ និងអ្នកពាក់ព័ន្ធ ត្រូវបានបញ្ជូនទៅព្យា បាល និងដាក់ឱ្យធ្វើចត្តាឡីស័កត្រឹមត្រូវអស់ហើយ។

​ក្រុមកម្មកររោងចក្រស្មាតថេក ដែលមិនចូលធ្វើការងារ នៅថ្ងៃទី២៧ ខែឧសភា នេះ បាន បញ្ជាក់ ថា រោងចក្រនេះ មិនមានកម្មករណាម្នាក់មានជំងឺកូវីដ១៩នោះទេ។ ពួកគេ មិនចូលធ្វើការ ដោយសារ ខ្លាចឆ្លងជំងឺកូវីដ-១៩ ព្រោះកម្មករខ្លះ មានទំនាក់ទំនងជាមួយនឹងកម្មករ នៃរោងចក្រអេអេនជេ។

​កាលពីម្សិលមិញ កម្មករោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងរាប់រយនាក់ បាននាំគ្នា សម្រុកចេញពីរោងចក្រ ក្រោយការរកឃើញវិជ្ជមានកូវីដ-១៩លើកកម្មកររាប់សិបនាក់ នៅក្នុងរោងចក្រអេ អេនជេ។ អាជ្ញាធរខេត្ត នៅថ្ងៃនេះ បានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវដាក់ខ្លួនដាច់ដោយ ឡែក និងតាមដានសុខភាពខ្លួន បើមានអ្វីប្រែប្រួល ត្រូវជូនដំណឹងទៅអាជ្ញាធរជាបន្ទាន់។

របាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈមក នៅខេត្តស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេស កើតជំងឺកូវីដ-១៩ ប្រមាណជាង៥០០នាក់ តែចំនួនជាង៣០០នាក់ បានជាសះស្បើយហើយ៕ អត្ថបទ៖ ​សារិត​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm