
ក្រុមបាតុករ នៅក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេសស៊ីរី បានបំផ្លាញគំនូររូបថតរបស់លោកប្រធានាធិបតី Bashar al-Assad នៅថ្ងៃសុក្រ (ទី៨ ខែសីហា) នេះ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពី ៣សប្តាហ៍មុន បានកើនចំនួនកាន់តែច្រើនឡើង ដោយមានការចូលរួមពីក្រុមមនុស្សមកពីភូមិនៅជុំវិញ។
ក្នុងវីដេអូដែលបានបង្ហោះនៅលើគេហរទំព័រនានារបស់សកម្មជន គេឃើញបុរសមួយក្រុម កំពុងហែកបដាដែលបង្ហាញពីផ្ទៃមុខរបស់លោក Assad ដែលកំពុងព្យួរនៅពីលើការិយាល័យមូលដ្ឋានរបស់សហជីពកសិករ។ បន្ទាប់មក ពួកគេបានបិទទ្វារការិយាល័យនោះ។
ការរិះគន់ចំពោះលោក Assad បានកើនឡើងជាលំដាប់នៅក្នុងទីក្រុង Sweida ចាប់តាំងពីបាតុកម្ម បានចាប់ផ្តើមផ្ទុះឡើង នៅពាក់កណ្តាលខែសីហា ជុំវិញការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ ដែលជាវិធានការបន្តបន្ទាប់ចុងក្រោយបំផុត ដែលបានដាក់សម្ពាធលើប្រជាជន ដែលកំពុងរងគ្រោះពីការដួលរលំសេដ្ឋកិច្ច៕