អ៊ុយក្រែន ៖ កងពលតូចប្រយុទ្ធដោយឡែកទី៣របស់អ៊ុយក្រែន បានហ្វឹកហ្វឺន របៀបវាយលុកទីលើទីតាំងនានារបស់រុស្ស៊ីនៅជិតក្រុងបាក់មុតកាលពីថ្ងៃព្រហស្បតិ៍ដោយប្រើប្រាស់រថពាសដែកដឹកបុគ្គលិកយោធាប្រភេទ M-113 ដែលផ្គត់ផ្គង់ដោយបស្ចឹមប្រទេស។
វគ្គបណ្ដុះបណ្ដាលនេះបានចាប់ផ្ដើមនៅថ្ងៃតែមួយដែលអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធាអ៊ុយក្រែន ហៅថា ជាជោគជ័យមួយផ្នែកនៅក្បែរទីក្រុងបាក់មុត និងជាចំណុចក្តៅនៃការប្រយុទ្ធគ្នាដ៏យូផងដែរ។
របាយការណ៍នានារបស់រុស្ស៊ីស្ដីពីការប្រយុទ្ធគ្នា បានឲ្យដឹងថា កងទ័ពរបស់ពួកគេ បានវាយទប់ការវាយប្រហារបស់អ៊ុយក្រែននៅជិតក្រុងបាក់មុត។
អ្នកយកពត៌មានរ៉ូយទ័រ មិនអាចផ្ទៀងផ្ទាត់បានពីរបាយការណ៍សមរភូមិរបស់ភាគីណាមួយនៅឡើយទេ៕

