ទីបេ ៖ ពលរដ្ឋទីបេតិ៍រាប់រយនាក់ បានចាប់ផ្ដើតវ៉ាក្នុងក្រុងញូដេលីនៅថ្ងៃសុក្រនេះ នៅមុនជំនួបកំពូលG20 នៅក្នុងរដ្ឋធានីឥណ្ឌា នៅពេលខាងមុខ។
សមាជិករបស់សភាយុវជនទីបេតិ៍ឬ ទីបេតិ៍ Youth Congress បានស្រែកពាក្យស្លោកពីភាពអាម៉ាស់ លើចិន និងសេរីភាពទីបេតិ៍ហើយនិងបានទាមទារឲ្យលើកយកបញ្ហាទីបេតិ៍ទៅពិភាគ្សានៅក្នុងចំណោម ក្រុមមេដឹកនាំG20 នៅក្នុងអំឡុងពេលជំនួបកំពូល។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីចិន ស៊ី ជិនពីងនឹងមិនចូលរួមជំនួបកំពូលG20នេះទេ ហើយបានចាត់នាយករដ្ឋមន្រ្ដី លី ឈាន ជាតំណាងប្រទេសជំនួសវិញ។
ពលរដ្ឋទីបេតិ៍ បានចោទប្រកាន់ប្រទេសចិនថា កំពុងកាន់កាប់ទឹកដីរបស់ពួកគេដោយខុសច្បាប់ និងបានគាបសង្កត់លើសហគមន៍របស់ពួកគេ។
ចិនបានគ្រប់គ្រងទីបេតិ៍ដោយកណ្ដាប់ដៃដែកចាប់តាំងពីកងទ័ពរបស់ខ្លួនបានចូលកាន់កាប់តំបន់នេះ ក្នុងឆ្នាំ១៩៥០មក។
ក្រុងប៉េកាំងព្រួយបារម្ភពីភាពវឹកណាមួយនៅក្នុងតំបន់ទីបេតិ៍ ដែលអាចចោទជាការគម្រាមកំហែងដល់ការ គ្រប់គ្រងរបស់ខ្លួននៅទីនោះ។
រដ្ឋាភិបាល បានច្រានចោលការរិះគន់ដែលថាខ្លួនបានគាបសង្កត់លើសេរីភាពសាសនា និងវប្បធម៌ទីបេតិ៍ ដោយនិយាយថា ការគ្រប់គ្រងរបស់ខ្លួនបានបញ្ចប់ទាសភាព និងបាននាំមកនូវការអភិវឌ្ឍន៍ តំបន់អន់ថយនេះទៀតផង៕
