កាកបាទក្រហម​ទទួល​ប្រាក់​ ១​លាន​ដុល្លារ​ ពី​ក្រុមហ៊ុន ជីប ម៉ុង សម្រាប់​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន​

2021/05/27 05:15:50 pm        421

ភ្នំពេញ៖ នៅ​ទីស្នាក់ការ​កណ្តាល​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា បាន​ទទួល​ជួប​សវន​ការ និង​ទទួល​ជំនួយ​ថវិកា​ចំនួន​ ១​លាន​ដុល្លារ​អាមេរិក ​ពី​ក្រុមហ៊ុន ជីប ម៉ុង ដែល​ដឹកនាំ​ដោយ​លោកជំទាវ​អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង​។

ដើម្បី​ចូលរួមចំណែក​ជួយ​សាង​សង់ផ្ទះ​ចំនួន​ ៦២៨​ខ្នង ជូន​អតីតយុទ្ធជន​ក្រីក្រ និង​អតីតយុទ្ធជន​មាន​ពិការភាព នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

​ថវិកា​នេះ​ គឺ​បន្ថែម​ពីលើ​ថវិកា​ចំនួន​ ២០​ម៉ឺន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី ដែល​បាន​ឧបត្ថម្ភ​កាលពី​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​។​

​នៅ​ក្នុង​ឱកាស​ជួប​សវន​ការ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង​ក្រុមការងារ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​បាន​នាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ចំពោះ​លោកជំទាវ​អ្នកឧកញ៉ា ភាព ហៀក និង​ប្រតិភូ ដែល​បាន​អញ្ជើញ​នាំយក​ថវិកា​មក​ប្រគល់ជូន​ដល់ទី​ស្នាក់ការ​។

ជាមួយគ្នានេះ ​ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធានលោកជំទាវ​អគ្គលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់​ក្រុមហ៊ុន ជីប ម៉ុង ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ជា​បន្តបន្ទាប់​ចំនួន​៣៨​លើក​រួចមកហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។

​ទន្ទឹមនឹងនេះ​ លោកជំទាវ​បាន​គូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹង​ផ្តល់​ថវិកា​នេះ​តាមរយៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដែលមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ នៃ​សមាគម​អតីត​យុទ្ធជន​កម្ពុជា សម្រាប់​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​ក្រីក្រ និង​អតីត​យុទ្ធជន​មាន​ពិការភាព​ទាំង ​៦២៨​គ្រួសារ នៅ​ខេត្តពោធិ៍សាត់​ឱ្យបាន​គ្រប់​ចំនួន ដោយ​មិន​ឱ្យ​ខ្វះ​មួយ​គ្រួសារ​ណា​ឡើយ​។

ការផ្តល់​ថវិកា​សម្រាប់​ការសាងសង់​ផ្ទះ​នេះ គឺជា​ការគិតគូរ​រប​ស់ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារតែ​សម្តេច ធ្លាប់បាន​ឆ្លងកាត់​ភ្លើង​សង្គ្រាម និង​មាន​ប្រវត្តិ​តស៊ូ​ជាច្រើន​រាប់មិនអស់ ជាមួយ​សម្តេច​តេ​ជោ ហ៊ុនសែន ក៏ដូចជា​ឥស្សរជន​ជាន់ខ្ពស់​ដទៃទៀត ជាពិសេស​បងប្អូន​អតីតយុទ្ធជន ដែលមាន​គុណបំណាច់​ដ៏​ធំធេង ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

​ជា​កិច្ច​ឆ្លើយតប គណៈប្រតិភូ​ក្រុមហ៊ុន ជីប ម៉ុង បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន បាន​ចូលរួមចំណែក​ការងារ​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា ដែលជា​សមាគម​ជាតិ តែងតែ​ធ្វើ​សកម្មភាព​មនុស្សធម៌​យ៉ាងសកម្ម​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​យ៉ាងពិត​ប្រាកដ និង​បាន​កសាង​នូវ​ភាពជឿជាក់​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​។ គណៈប្រតិភូ​បាន​គូសបញ្ជាក់ថា ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា​ជានិច្ច​។​

​សូមជម្រាបថា ​រហូតដល់​ថ្ងៃទី​២៧ ​ខែឧសភា ឆ្នាំ​២០២១​នេះ សប្បុរសជន​ដែល​បាន​ចូលរួម​បរិច្ចាគ​ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីត​យុ​ទ្ឋ​ជន​បាន​ចំនួន​៧​នាក់​ហើយ​: ទី​1​ក្រុមហ៊ុន ជីប ម៉ុង គ្រុប​ឧបត្ថម្ភ​ចំនួន​ ១,០០០,០០០​ដុល្លារ​, ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី ២០០,០០ដុល្លារ​, ឯកឧត្តម​បណ្ឌិត ម៉ា ឈឿន និង​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ុក ម៉ាលី ៧,០០០ដុល្លារ​, ​ឯកឧត្តម ឈឿន កុសល​វីរៈ និង​លោកជំទាវ ៣,៥០០ដុល្លារ​, ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី ៣,៥០០ដុល្លារ​, ​​លោកជំទាវ ម៉ែន នារី​សោ​ភ័គ ៣,៥០០ដុល្លារ​, លោក ឈាង រ័ត្ន និង​លោកស្រី នួន ស៊ុ​ន្ទ​រី ៧០,០០០ដុល្លារ​។

សូមបញ្ជាក់​ផងដែរ​ថា ផ្ទះ​នីមួយៗ មាន​ទំហំ ៥ X ៧​ម៉ែត្រ ដែល​ចំណាយ​ថវិកា​តម្លៃ 3,500​ដុល្លារ​អាមេរិក និង​បង្គន់​អនាម័យ​ដាច់ដោយឡែក​មួយទៀត​មានតម្លៃ ២៧០ដុល្លារ​អាមេរិក​៕ ​​អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm