កូរ៉េខាងជើង ៖ ទូរទស្សន៍រដ្ឋរបស់ប្រទេស បាននិយាយថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានជួបសន្ទនាជាមួយគណៈប្រតិភូចិនដែលមកធ្វើទស្សនកិច្ច។
គណប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Liu Guozhong ( លីវ ហ្គួកចុង) បានមកដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតប្រទេស។
ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើលិខិតមួយច្បាប់ បង្ហាញពីឆន្ទះរបស់លោក ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការកម្រិតការងារ។
ប្រទេសកូរ៉េខាងជើង ប្រារព្ធទិវាបង្កើតប្រទេសរបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ដែលគេស្គាល់ថា ជាថ្ងៃបង្កើតសាធរណៈរដ្ឋ ហើយនៅឆ្នាំនេះ នឹងប្រារព្ធខួបលើកទី៧៥ ចាប់តាំងពី ឧបទ្វីបនេះ មានសេរីភាពពីការកាន់កាប់របស់ជប៉ុន។

