អាមេរិក ៖ មានការចង្អុលបង្ហាញកាន់តែខ្លាំងឡើងថា ទាំងអ៊ីរ៉ង់ ទាំងសហរដ្ឋអាមេរិក បានចាត់វិធានការ ដើម្បីកាត់បន្ថយភាពតានតឹង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាការបន្ធូរបន្ថយនេះ នៅតែមានភាពតានតឹង និងអាចបរាជ័យដោយងាយក្តី។
ក្រុមមន្ត្រីលោកខាងលិច និងអ្នកវិភាគក្នុងតំបន់ បានចង្អុលបង្ហាញពីល្បឿនយឺតបន្តិចនៃការងារចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ប្រទេសអ៊ីរ៉ង់ ការធ្លាក់ចុះនូវការវាយប្រហាររបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់លើកងកម្លាំងសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ដែលជាការកើនឡើងនៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស ដែលហាក់ដូចជាជិតដល់ពេលបញ្ចប់ហើយ ខណៈដែលមានសញ្ញានៃការដកថយពីការប្រឈមមុខដាក់គ្នានោះ ។
លោក Eric Brewer អនុប្រធានផ្នែកគំនិតផ្តួចផ្តើមនៃការគំរាមគំហែងពីនុយក្លេអ៊ែរ និងជាអតីតមន្ត្រីស៊ើបការណ៍អាមេរិក បាននិយាយថា៖«វាហាក់ដូចជាមានការបន្ថយភាពតានតិចតួច និងមានកម្រិត ប៉ុន្តែមានវិធីជាច្រើន ដែលការបែកបាក់ អាចកើតមានឡើង ហើយវាមិនច្បាស់ថាតើវានឹងនាំទៅដល់ទីណានោះទេ។

