ម៉ារ៉ុក ៖ ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភ្នំ High Atlas របស់ប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃសុក្រ ដែលបណ្តាលឲ្យសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣២ នាក់ ដោយបានបំផ្លាញអគារ និងបានជំរុញឲ្យអ្នករស់នៅក្នុងទីក្រុងធំៗ ប្រញាប់ចេញពីផ្ទះរបស់ពួកគេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នករងរបួសមានចំនួន ៣២៩នាក់ ដោយសំដៅដល់ចំនួនអ្នករងគ្រោះដំណាក់កាលដំបូង ដែលបានធ្វើបច្ចុប្បន្នភាពពីក្រសួងមហាផ្ទៃ។
មន្ត្រីក្នុងតំបន់ម្នាក់ បាននិយាយមុននេះថា ការស្លាប់ភាគច្រើន គឺនៅតំបន់ភ្នំដែលពិបាកនឹងទៅដល់។

