ស៊ីរី ៖ ក្រុមបាតុករនៅក្នុងទីក្រុងស្វេដា (Sweida) ភាគខាងត្បូងប្រទេសស៊ីរី បានបំផ្លាញរូបសំណាករបស់ប្រធានាធិបតីលោក បាសា អាល់អាសាដ ( Bashar al-Assad) កាលពីថ្ងៃសុក្រ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានចាប់ផ្តើមកាលពីបីសប្តាហ៍មុន បានរីកធំឡើងជាមួយនឹងហ្វូងមនុស្សមកពី បណ្តាភូមិនៅជុំវិញនោះ។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើគេហទំព័ររបស់សកម្មជន បុរសមួយក្រុម អាចត្រូវបានគេមើលឃើញថា កំពុងហែកបដា ដែលមានមុខរបស់លោកអាសាដ ដែលកំពុងព្យួរនៅពីលើសាខារបស់សហជីពកសិករ ហើយបន្ទាប់មកពួកគេបន្តបិទទ្វារការិយាល័យ។
ការរិះគន់ចំពោះលោកអាសាដ បានកើនឡើងនៅក្នុងទីក្រុងស្វេដា ចាប់តាំងពីបាតុកម្ម បានចាប់ផ្តើមនៅពាក់កណ្តាលខែសីហាជុំវិញការដកប្រាក់ឧបត្ថម្ភថ្លៃប្រេងឥន្ធនៈ ដែលជាវិធានការចុងក្រោយបំផុតដែលបានដាក់រឹតត្បិតទៅលើប្រជាជនដែលកំពុងទទួលរងការប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។

