អាល្លឺម៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ស្រី Annalena Baerbock ( អែនណាឡេណា ប៊ែរបក់) មានការពេញចិត្តចំពោះបំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយTaurus។
លោកស្រី Baerbock បាននិយាយថា ដើម្បីរំដោះទឹកដីអ៊ុយក្រែន និងវាយប្រហារខ្សែបណ្តាញផ្គត់ផ្គង់របស់រុស្ស៊ី នៅពីក្រោយខ្សែការពារ គឺចាំបាច់ដើម្បីយកឈ្នះទៅលើខ្សែក្រវាត់មីន ដូច្នេះសំណើរបស់អ៊ុយក្រែនសម្រាប់មីស៊ីលដែលមានរយៈចម្ងាយឆ្ងាយនោះ គឺអាចយល់ព្រមណាស់ទៅហើយ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បានអំពាវនាវឲ្យមានការពិចារណាឲ្យបានហ្មត់ចត់លើបញ្ហានេះ។
លោកស្រី Baerbock បានថ្លែងថា៖«នេះមិនមែនជាអ្វីដែលអាចធ្វើបានយ៉ាងឆាប់រហ័សនោះទេ ដូចជានៅក្នុងករណីនៃរថក្រោះ Leopard និងប្រព័ន្ធការពារដែនអាកាស IRIS-T ពីព្រោះរាល់ព័ត៌មានលម្អិតទាំងអស់ ត្រូវតែបញ្ជាក់ឲ្យច្បាស់ជាមុន។

