ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅប្រទេសម៉ារ៉ុក កើនឡើងជាង ២ពាន់នាក់

2023/09/10 04:44:49 pm        124

ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងក្លា នៅក្នុងប្រទេសម៉ារ៉ុក បានកើនឡើងជាង ២ពាន់នាក់ ខណៈដែលមនុស្ស ជាង ១ពាន់នាក់ផ្សេងទៀត បានរងរបួស ។

ក្រសួង​មហាផ្ទៃម៉ារ៉ុកនិយាយថា មនុស្សជាង ១.៤០០នាក់ បានរងរបួសធ្ងន់ ហើយ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ជាងគេបំផុត​បានកើតឡើងនៅតាមបណ្តាខេត្តនៅភាគខាងត្បូងទីក្រុង Marrakesh។

ព្រះមហាក្សត្រមហាម៉េដ ទី ៦ បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ហើយ​និង​បញ្ជា​ឲ្យ​មាន​ទី​ជម្រក ស្បៀងអាហារ និងជំនួយផ្សេងទៀត សម្រាប់អ្នករស់រានពីការរញ្ជួយនេះ ខណៈ​ដែល​មនុស្ស​ជាច្រើន បានចំណាយពេលយប់ទី២ នៅខាងក្រៅកណ្តាលវាល។

គួរឲ្យដឹងថា ការរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនទីក្រុង Marrakesh និងទីក្រុង​ជា​ច្រើន​ទៀត​កាល​ពី​យប់ថ្ងៃសុក្រ។ នៅតាមតំបន់ភ្នំ ភូមិទាំងមូលត្រូវបានរាបដល់ដី។

កំណុំ​កណ្តាល នៃការរញ្ជួយដីស្ថិតនៅតំបន់ភ្នំ ដែលមានចម្ងាយប្រហែល ៧១គ.មភាគនិរតីទីក្រុង Marrakesh គឺជាទីក្រុងបេតិកភណ្ឌពិភពលោក និងជា​ទីក្រុង​គោល​ដៅ​ដ៏ទាក់ទាញ​ សម្រាប់​ភ្ញៀវ​ទេសចរ។

ភាពរំញ័រ បានកើតមានផងដែរនៅក្នុងរដ្ឋធានី Rabat ដែលមានចម្ងាយប្រហែល ៣៥០គ.ម ពីទីក្រុង Marrakesh ក៏ដូចចាទីក្រុង Casablanca, Agadir និងទីក្រុង Essaouira ។

ក្រសួងមហាផ្ទៃម៉ារ៉ុក បាននិយាយទៀតថា ខេត្ត Al Haouz មាន​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ បន្ទាប់មកគឺខេត្ត Taroudant ៕ 

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm