ប្រេសិត​ពិសេស​ចិន​ប្រចាំ​នៅUN ​អំពាវនាវ​ឲ្យ​លើកកម្ពស់​ដំណោះស្រាយ​នយោបាយ​នៅ​ក្នុង​វិបត្តិ​ស៊ី​រី​

2021/05/28 01:33:18 am        155

​អន្តរជាតិ៖ កាលពី​ថ្ងៃ​ពុធ ប្រេសិត​ពិសេស​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​(UN) លោក ចាង ជុន បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ខិតខំ​លើកកម្ពស់​ដំណោះស្រាយ​នយោបាយ​នៃ​វិបត្តិ​ស៊ី​រី ធ្វើ​ឲ្យ​ល្អប្រសើ​ឡើង​ស្ថានភាព​សន្តិសុខ ហើយ​លោក​បាន​លើកឡើង​ផងដែរ​ពី​ការងារ​ប្រឈម​ជាច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​មនុស្សធម៌​។​

​ថ្លែង​ក្នុង​ជំនួប​តាម​អន​ឡាញរ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ លោក​ចាង ដែលជា​អ្នកតំណាង​អចិន្ត្រៃយ៍​នៅUN បាន​និយាយ​ថា វិបត្តិ​សង្គ្រាម​ស៊ី​រី​អូសបន្លាយ​ពេល​១​ទសវត្សរ៍ នាំ​ឲ្យ​កើតមាន​សន្តិសុខ​គួរ​ឲ្យ​ព្រួយបារម្ភ និង​ស្ថានភាព​មនុស្សធម៌​។​

​​លោក​ចាង បាន​និយាយ​ថា UNជាពិសេស​ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែ​បង្កើន​កិច្ចខិតខំ​ឆ្ពោះទៅរក​ការ​បញ្ចប់​វិបត្តិ​មួយ​នេះ ដើម្បី​កាត់បន្ថយ​ការ​រង​ទុក្ខវេទនា​រប​ស់​ប្រជាជន​ស៊ី​រី​។​

​​​ដោយឡែក លោក​ហ្គី ផេ​ឌឺ​សេន គឺជា​ប្រេសិត​ពិសេស UN​ប្រចាំ​នៅ​ស៊ី​រី បាន​និយាយថា ស៊ី​រី​មាន​កំណត់​លើ​ដំណើរការ​ល្អប្រសើរ​ផ្នែក​នយោបាយ​។

លោក​បាន​អំពាវនាវ​ដល់​ភាគី​ទាំងអស់ បន្ត​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​សន្តិភាព និង​បង្កើត​ឡើងវិញ​ទំនុក​ចិត្ត​រៀងខ្លួន ដើម្បី​អាច​រក្សា​បន្ត​គណៈកម្មាធិការ​ធម្មនុញ្ញ​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ការបោះឆ្នោត​ប្រធានាធិបតី​ស៊ី​រី បាន​ចាប់ផ្តើម​នៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ជា​មួយនឹង​១២.០០០​មណ្ឌល​បោះឆ្នោត​។ គេ​បាន​ប៉ាន​ប្រមាណ​ថា លើក​នេះ ពលរដ្ឋ​ជាង ១៨​លាន​នាក់ នៅ​ទូទាំង​ប្រទេស​អាច​បោះឆ្នោត​បាន​។​

​សូម​បញ្ជាក់ថា បេក្ខជន​ ០៣​រូប បាន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត ក្នុង​នោះ ​រួមមាន​លោក​ប្រធានាធិបតី បា​សា អាល់ អាសាដ អតីត​អនុរដ្ឋមន្ត្រី​ក្នុង​គណៈ​រដ្ឋមន្ត្រី​លោក អាប់​ដា​ឡា សា​ឡូ​ម និង​លោក​ម៉ា​មូ​ដ អា​ម៉េ​ដ ម៉ា​រ៉េ ដែលជា​ប្រធាន​គណបក្សប្រឆាំង​តូចតាច​នៅក្នុង​ប្រទេស​ស៊ី​រី៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm