ព្យុះសង្ឃរា Lee ធ្វើដំណើរឆ្ពោះទៅកាន់ដែនដីព័រតូ រីកូ និងកោះជាច្រើនទៀត របស់សហរដ្ឋអាមេរិក

2023/09/10 05:22:11 pm        141

មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយថា ព្យុះសង្ឃរា Lee ដែលជាព្យុះកម្រិតទី ៣​មាន​កម្លាំង​ដ៏ខ្លាំងក្លា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងជើងដែនដីព័រតូ រីកូ និងប្រជុំកោះ Virgin របស់សហរដ្ឋអាមេរិក ប៉ុន្តែវា​អាច​បង្ក​ឲ្យ​កើត​មាន​ស្ថានភាព​ដ៏​គ្រោះថ្នា​ក់​នៅ​តាម​តំបន់​ឆ្នេរ​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក ចាប់ពីថ្ងៃអាទិត្យនេះតទៅ ។

ព្យុះ Lee ដែលស្ថិតនៅចម្ងាយប្រហែលជាង ៥៦០គ.មភាគខាងឦសានកោះភាគខាងជើង Leeward បានបោកបក់ក្នុងកម្លាំងខ្យល់បក់ ១៨៥គ.មក្នុង ១ម៉ោង ហើយ​វាកំពុង​ធ្វើ​ដំណើរ​យឺតៗ​ក្នុង​ល្បឿន ១៩គ.ម ក្នុង១ម៉ោង ឆ្ពោះទៅទិសពាយព្យ ប៉ុន្តែល្បឿនរបស់វា ត្រូវបាន​គេ​ព្យាករណ៍​ថា នឹងថមថយវិញ បើទោះបីជាវានៅតែជាព្យុះដ៏គ្រោះថ្នាក់ក៏ដោយ ។

ក្រុមអ្នកព្យាករណ៍ឧតុនិយម និយាយថា វាឆាប់​រហ័ស​ពេក​ហើយ​ក្នុង​ការ​ព្យាករណ៍​ពី​ទំហំ​នៃ​ផល​ប៉ះពាល់​បង្កឡើងដោយសារព្យុះមួយនេះ ពេលដែលព្យុះ Lee បោកបក់​ឆ្លង​កាត់​តំបន់​ឆ្នេរ​ភាគ​ខាង​កើត​សហរដ្ឋអាមេរិក ខេត្ត Atlantic Canada របស់កាណាដា ឬដែនដី Bermuda របស់​អង់គ្លេស ជាពិសេសនៅពេលដែលវាបោកបក់ឆ្លងកាត់តំបន់ភាគនិរតីសមុទ្រអាត្លង់ទិក ។

សូម​បញ្ជាក់ថា ព្យុះ Lee បានបង្កើនកម្លាំងរបស់វាជាព្យុះកម្រិតទី ៥នៅដើមសប្តាហ៍នេះ មុន​ពេល​វា​ថម​ថយកម្លាំងមកនៅជាព្យុះកម្រិតទី ៣វិញ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm