កិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់ និងអន្តរជាតិ

2023/09/10 05:57:32 pm        231

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា វត្តមាន និង​សកម្មភាព​រប​ស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជា​វិញ្ញាសា​សាកល្បង​ដ៏ធំ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំ និង​ចាត់ចែង​របស់​នាយករដ្ឋ​មន្ត្រី​វ័យ​ក្មេង​ នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​ថ្មី​ទើប​តែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​ហ្សាការតា​ នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មាន​សមត្ថភាព​អាច​ប្រឈម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​កម្រិតតំបន់ និងកម្រិតអន្តរជាតិនេះបានដែរឬទេ?

ទី​បំផុត​វិញ្ញាសា​ដ៏​ធំមួយ​នេះ​ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​បន្ត​វេន​ឆ្លង​កាត់​ដោយ​ជោគ​ជ័យ​ហួស​ពី​ការ​រំពឹងទុក។ បេសកកម្មដ៏ធំ និងដំបូងបំផុតលើឆាកតំបន់ និងអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់ និង​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋខ្មែរឲ្យល្បី​រន្ទឺលើឆាកតំបន់ និងអន្តរជាតិ។

ទី១-អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា កើតឡើង​ដោយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មាន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះក្នុ​ងបញ្ជីអ្នកបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយ​ការ​ប្រកាស​លទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាន​ព្រះមហាក្សត្រចា​ត់​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​តាម​សំណើរបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយ​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នៅ​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិក​រាជ​រដ្ឋាភិបាល​ទាំ​ងអ​ស់​ក៏​បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។ នេះ​គឺ​ជា​ដំណើរ​ការ​នីតិវិធី​ស្រប​តាម​ច្បាប់​កម្ពុជា​ទាំង​ស្រុង​ដែល​ធ្វើ​ឲ្យរាជរដ្ឋាភិបាល​អាណត្តិទី៧ មាន​លក្ខណៈ​ស្រប​ច្បាប់​យ៉ាង​ពេញ​លេញ​ដោយ​មិន​អាច​ប្រកែក​បាន។

ទី២-អំពីកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់​តាំង​ពី​ក្រោយ​ការ​ជ្រើស​តាំង​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារ​អបអរ​សាទរ​ពី​សំណាក់​ប្រទេស​ជា​មិត្ត​បាន​ធ្លាក់​មក​ជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយ នៃពិភពលោក។ រហូតមកទល់ពេលនេះ មាន​មេ​ដឹក​នាំ​បរទេស​ជាង​ ៥០ ប្រទេស និងស្ថាប័ន រាប់ទាំងប្រទេសមហាអំណាច និង​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិផង បានបន្តផ្ញើសាអបអរសាទរដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅ​ឯ​កិច្ច​ប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅហ្សាការតា មេដឹកនាំ​អាស៊ាន​ក៏​ដូច​ជា​មេដឹកនាំប្រទេសធំៗផ្សេងទៀត សុទ្ធតែបានសម្តែងការសាទរ និងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ម្យ៉ាងទៀត ការ​ចូល​រួមប្រជុំ​ស្មើ​មុខ​មាត់​គ្នា​ជា​មួយ​ប្រទេស​ដទៃ​គឺ​ជាតម្លៃដែលប្រទេសក្នុងតំបន់ និងពិភព​លោក​ផ្តល់​ជូន​កម្ពុជា​ក្នុង​នាម​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។

សរុប​មកវិញ លើស​ពី​ភាព​ស្រប​ច្បាប់​ដែល​ខ្លួន​ទទួល​បាន​យ៉ាង​ពេញ​លេញ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ និងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាព​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេ​ច​មហា​បវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និង​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​ឆាក​តំបន់ និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែង និង​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់​របស់​នាយករដ្ឋម​ន្ត្រីវ័យក្មេងនៃកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm