អាមេរិកគ្រោងជួបពិភាក្សាជាមួយវៀតណាម៖ ឱកាសសហរដ្ឋអាមេរិក​ក្នុងការជ្រៀតចូលផ្ទៃក្នុងវៀតណាម និងអាស៊ាន

2023/09/10 06:34:35 pm        1.5 K

សហរដ្ឋអាមេរិក និងវៀតណាមមានប្រវត្តិសាស្រ្តមិនល្អនោះឡើយរវាងប្រទេសទាំងពីរ ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ កត្តាភូមិសាស្ត្រ​នយោបាយ​បាន​ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ចាក​ឆ្ងាយ​ពី​គ្នា​បាន​នោះ​ឡើយ​ ខណៈពេលដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និង​បច្ចេកវិទ្យា។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន​ជួប​ជាមួយ​​នឹង​នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងរដ្ឋធានីហាណួយ។ ក្នុង​ជំនួប​នោះដែរ អ្នកទាំងពីរ​បាន​ពិក្សា​គ្នា​លើការងារ​មួយ​ចំនួន​ដោយ​រាប់​បញ្ជូល​អំពី​ការ​ពង្រឹង​ទំនាក់​ទំនង​ នៃ​ប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Antony Blinken បាន​លើក​ឡើង​ថា «យើងគិតថា​នេះ​ជា​វេលា​ដ៏​មហោ​ឡារិក​ដើម្បី​លើក​កម្ពស់​ភាព​ជាដៃ​គូ​ដែល​មាន​ស្រាប់​របស់​យើង»​។ ការលើកឡើងបែបនេះស្របពេលដែលប្រទេសវៀតណាមជាប្រទេសកុម្មុនីស្តដែលផ្ទុយទៅនឹងគុណត​ម្លៃរបស់សហរដ្ឋអាមេរិក។

លោក Antony Blinken (ខាងឆ្វេង) និងលោក Pham Minh Chinh នៅក្នុង​ជំនួប​នា​ខែ​មេសា​កន្លង​ទៅ​

កាលពីពេលថ្មីៗនេះដែរ យោងតាមព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា ប្រធានាធិបតី​អាមេរិក​ លោក Joe Biden គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ជា​លើក​ដំបូង​បន្ទាប់​ពី​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ពោលគឺចាប់ពីថ្ងៃទី៧ ដល់៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុង​ជំនួបពិភាក្សាខាងមុខនេះរវាងអាមេរិក និងវៀត​ណាម​ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​លើក​ឡើង​អំពី​បច្ចេកវិទ្យា​ សេដ្ឋកិច្ចបម្រែ​បម្រួល​នៃ​អាកាសធាតុ និងស្ថេរភាពក្នុងតំបន់។

តើជាការចាំបាច់ឬទេ ដែលលោក Joe Biden គប្បីធ្វើដំណើរមកកាន់រដ្ឋធានីហាណូយ?

រាប់ចាប់ពីទស្សវត្សរ៍ ១៩៩០ មកបន្ទាប់ពីប្រទេសអាមេរិក និងវៀតណាមបានផ្សះផ្សារ​ទំនាក់​ទំនង​ការ​ទូតរវាងគ្នាវិញមក គ្រប់​ប្រធានាធិបតី​ទាំង​អស់​សុទ្ធ​តែ​បាន​ធ្វើ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​មក​កាន់​ប្រទេសវៀតណាមរាប់តាំងពីលោក Bill Clinton លោក George W. Bush លោក Barack Obama និងលោក Donald Trump។ ការណ៍នេះមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ទោះ​បី​ជាវៀតណាមជាអតីតសត្រូវរបស់អាមេរិកយ៉ាងណាក្ដី ប៉ុន្តែ​បច្ចុប្បន្ន​នេះ​វៀតណាម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់សម្រាប់អាមេរិកទាំងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ទោះ​វៀតណាម​មិន​មែន​ជា​ប្រទេសប្រជាធិបតេយ្យក្ដី។

ក-កត្តាភូមិសាស្រ្តនយោបាយ

សហរដ្ឋអាមេរិក និងវៀតណាម គឺបានចែករំលែក​នូវ​កង្វល់​រួម​មួយ​អំពី​ការ​ពង្រីក​ដែន​ឥទ្ធិពល​យោធា និងសេដ្ឋកិច្ចរបស់ចិននៅលើពិភពលោក និងដែនសមុទ្រចិនខាងត្បូង។ គោល​នយោបាយ​សំខាន់របស់សហរដ្ឋអាមេរិកសព្វថ្ងៃនេះ គឺការរាំងខ្ទប់ការ​រីក​ដុះដាល​នូវ​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅក្នុ​ង​តំបន់​អាស៊ី​អាគ្នេយន៍ ដើម្បី​រក្សា​នូវ​កេរិ៍្ត​ឈ្មោះ​របស់​ខ្លួន​ជា​ប្រទេស​មហា​អំណាច​ទីមួយ​លើ​លោក។ បច្ចុប្បន្ននេះបើមិនពិនិត្យលើសេដ្ឋកិច្ច វៀតណាម និងចិនគឺជា​សត្រូវ​នឹង​គ្នា​ដោយ​បញ្ហា​ដែនអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង ដោយវៀតណាម​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​គ្រប់​គ្រងទៅលើតំបន់មួយផ្នែកដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ដូច្នេះ​ហើយ​វៀតណាម​ពិត​ជាត្រូវការអាមេរិកដើម្បីធ្វើជាខ្នងបង្អែករបស់ខ្លួន។ ការណ៍នេះ​បាន​ផ្ដល់​ឱកាស​ជូន​ទៅ​សហរដ្ឋ​អាមេរិក ដើម្បីចូលមកកាន់តែកៀកទៅនឹងប្រទេសដែលជាដៃគូរប្រជែងរបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកវិភាគមួយចំនួនបានលើកឡើងថាការធ្វើដំណើរទស្សនកិច្ចរបស់លោក Biden ទំនងបញ្ចូលនូវការបង្កើនសហប្រតិបត្តិការយោធា និងការលក់សព្វាវុធផងដែរ។ តើការខិតកាន់តែកៀកទៅរកសហរដ្ឋអាមេរិកអាចប៉ះពាល់ទៅគោលការណ៍អព្យាក្រឹត្រភាពរបស់ខ្លួន និងតំបន់អាស៊ានឬទេ? ប្រាកដណាស់វានឹងប៉ះពាល់ដល់អព្យាក្រឹតភាពដែលជាគោលការស្នូលរបស់អាស៊ានទាំងមូល។

 

តំបន់ចម្លោះរបស់វៀតណាមនៅក្នុងសមុទ្រចិនខាងត្បូង

ខ-កត្តាសេដ្ឋកិច្ច

កិច្ចសហប្រតិបត្តិការ​របស់សហរដ្ឋអាមេរិកជាមួយបណ្ដាប្រទេសដទៃ ផលប្រយោជន៍តែង​តែ​ស្ថិត​នៅ​លំដាប់​លេខ១ ជានិច្ច។ ការបន្តពង្រឹងកិច្ចសហការជាមួយប្រទេសវៀតណាម គឺមិនត្រឹ​ម​តែ​ផ្ដល់​នូវ​ភាពអំណោយផលផ្នែកភូមិសាស្រ្តនយោបាយតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​បាន​ផ្ដល់​ជូន​នូវ​ការ​ផលចំណេញផ្នែកសេដ្ឋកិច្ចដល់សហរដ្ឋអាមេរិកផងដែរ។ ក្នុង​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ប្រទេសវៀតណាម​អាច​ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ជាង​គេ​សម្រាប់​សហរដ្ឋ​អាមេរិកបើមើលទៅលើកត្តាមួយចំនួនដូចជាចំនួនប្រជាជន ទីតាំងភូមិសាស្រ្ត ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍន៍ និងការ​អនុគ្រោះ​នៃ​ច្បាប់​វិនិយោគ​នៃ​ប្រទេស​នេះ​។

លោក Joe Biden នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅដើមខែកញ្ញានេះ ដែល​ឥណ្ឌូនេស៊ី​ធ្វើ​ម្ចាស់ផ្ទះនោះឡើយ ដោយលោកស្រី Kamala Harris អនុប្រធានាធិបតី​នឹង​ចូល​រួម​ជំនួស​។ នេះអាចជាចេតនារបស់សហរដ្ឋអាមេរិក ដែល​បង្ហាញ​អំពី​ជំហរ​របស់​ខ្លួន​ទៅ​កាន់​វៀតណាម​ថា​ខ្លួនមានចេតនាចាប់ដៃជាមួយវៀតណាមដើម្បីធ្វើការធំណាមួយ និង​បញ្ជាក់​ពី​សារៈ​សំខាន់​របស់​វៀតណាមសម្រាប់សហរដ្ឋអាមេរិកផ្ទាល់។ ជាងនេះទៅទៀតអ្នកស្រាវជ្រាវ និង​សារ​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​រំពឹង​ថា​ប្រទេស​ទាំង​ពីរ​នឹង​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀតដោ​យ​សហរដ្ឋអាមេរិកត្រូវការជ្រៀតចូលអោយកាន់តែជិត ស្របពេល​ដែល​វៀតណាម​ត្រូវ​ការ​អាមេរិក​ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។

លោក Joe Biden នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong​ ខណៈពេលដែលសុខភាពរបស់អគ្គលេខាបក្សមួយរូបនេះមានវ័យកាន់តែចាស់ និង​សុខភាព​មិន​សូវ​អំណោយ​ផល​នោះ​ឡើយ​នៅ​រយៈពេល​ប្រមាណ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​លោក​នឹង​ឈាន​ចូលវ័យ ៨០ វស្សានៅឆ្នាំក្រោយនេះហើយ។ អ្នក​ស្រាវ​ជ្រាវ​ជឿជាក់​ថា​លោក​នឹង​មិន​អាច​កាន់​តំណែងនេះលើសពីឆ្នាំ ២០២៦ នោះឡើយ សម្រាប់​អ្នក​បន្ត​វេន​មិន​ទាន់​មាន​នរណា​ម្នាក់​អាច​កំណត់​បាន​នៅឡើយទេ។ បញ្ហានេះស្រដៀង​ទៅនឹង​ប្រវត្តិសាស្រ្ត​របស់​កម្ពុជា​ដែល​កាល​នោះលោ​ក លន់ នល់ ធ្នាក់ខ្លួនឈឺបន្ទាប់ពីចងសម្ព័ន្ធជាមួយអាមេរិកដែលជាលទ្ធផលមិនគប្បី បាន​ធ្វើ​ឱ្យកម្ពុជា​រង​ទុក្ខ​វេទនា​អស់​ជា​ច្រើន​ឆ្នាំ​បន្ទាប់​ពី​អាមេរិកដោះដៃ​ចេញ​ពី​លោក​ដោយ​ឈប់​ផ្គត់​ផ្គង់​ជំនួយ​ទាំងស្រុងតែម្ដង។

 

លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

ការពង្រឹងបន្ថែមនូវទំនាក់ទំនងជាដៃគូរយុទ្ធសាស្រ្ត រវាងវៀតណាម និងសហរដ្ឋអាមេរិក គឺជា​ឱកាស​ថ្មី​ដ៏ល្អមួយ​ទៀត​សម្រាប់​សហរដ្ឋ​អាមេរិ​ក​ក្នុង​ការ​ជ្រៀត​ចូល​ទៅ​កាន់​ផ្ទៃ​ក្នុង​នៃ​ប្រទេស​វៀតណាម ​និងជាការកំរាមកំហែងដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​​មុខ​ដាក់គ្នារវាងមហាអំណាចទាំងពីរកាន់តែខិតជិត។ ទោះបី​ជាអ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​មើល​ឃើញ​ថា​នេះ គឺជាចេតនារបស់វៀតណាមក្នុងការទប់ទល់ទៅនឹងសហរដ្ឋអាមេរិកក្ដី ប៉ុន្តែ​ចង់​ក្ដី ឬមិចចង់ក្ដី សហរដ្ឋ​អាមេរិក​បាន​មើល​ឃើញ​អំពី​ចំណុច​វិជ្ជមា​ន​ជាច្រើន​ដែល​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​ ពិសេសពាក់ព័ន្ធនឹងវិស័យយោធា។ ប្រសិនបើការបន្ថែមនូវសព្វាវុធ និង​បង្កើន​សហប្រតិបត្តិការ​យោធាមែននោះ វានឹងមិនខុសពីឆ្នាំ១៩៦៩ នោះឡើយ​ដោយ​កង​ទ័ព​សហរដ្ឋ​អាមេរិក​ចំនួន​ជាង ៥៤ ម៉ឺននាក់មានវត្តមានលើទឹកដីនៃប្រទេសវៀតណាម។ ទោះ​លើក​នេះ​អាច​សន្មត់​ថា​ជា​ការទប់ទល់នឹងឥទ្ធិពលរបស់ចិនមែន ប៉ុន្តែវាជាសន្លឹក​បៀរ​ដែល​មាន​ប្រៀប​ជាង​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ព្រោះ​កម្លាំង​ទ័ព​របស់​គេ​មាន​នៅ​ទីនេះ​ផ្ទាល់​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​ធ្វើ​អ្វី​បាន​គ្រប់​ពេលវេលា រាប់បញ្ចូលទាំងការកំរាមកំហែងដល់ប្រទេសចិន វៀតណាម និងក្នុងតំបន់។

ជាងនេះទៅទៀត មានអ្នកស្រាវជ្រាវមួយចំនួនបានដាក់ការសង្ស័យ និងបង្ហាញ​ក្ដី​បារម្ភ​ថា​សហរដ្ឋ​អាមេរិក​អាច​នឹង​ជ្រៀត​ជ្រែក​ចូល​ផ្ទៃ​ក្នុង​របស់​វៀតណាម​តាម​រយៈ​និស្សិត​ដែល​បាន​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយជ្រើស​ដើរ​តាម​កន្លង​រប​ស់​សហរដ្ឋ​អាមេរិក​ព្រោះ​ពួក​គេ​ត្រូវ​បាន​ទទួល​មនោគមន៍​វិជ្ជា​របស់លោកខាងលិច។ ជាក់ស្ដែងនៅក្នុងជួររដ្ឋាភិបាលមានថ្នាក់ដឹកនាំ ជា​ពិសេស​ក្មេង​ៗ​ជា​ច្រើន​បាន​បញ្ចប់​ការ​សិក្សា​មក​ពី​សហរដ្ឋ​អាមេរិក​តាមរយៈ​អាហារូបករណ៍​ដែល​បាន​ផ្ដល់​ជូន​ពី​រដ្ឋាភិបាលអាមេរិក។ ដូច្នេះហើយ​ទើប​ធ្វើអោ​យ​អ្នក​វិភាគ​មួយ​ចំនួ​ន​បាន​ដាក់ក្ដី​បារម្ភ​អំពី​បញ្ហា​នេះ​។

តើកម្ពុជាក្នុងរជ្ជកាលនៃថ្នាក់ដឹកនាំវ័យក្មេងពោលពេញដោយចំណេះដឹងពីបរទេសគួរមានឥរិយាបថបែបណាជាមួយនឹងសហរដ្ឋអាមេរិក?

កម្ពុជា​ជាប្រទេសដែលធ្វើអ្វីមួយមិនសូវត្រូវក្នុងចង្ខុវិស័យរបស់សហរដ្ឋអាមេរិកនោះឡើយ។ ការ​ខិត​ជិត​មកកាន់តែកៀកវៀតណាម គឺជាសម្ពាធមួយទៀតសម្រាប់កម្ពុជារួមទាំងសេដ្ឋកិច្ច និង​សន្តិសុខ​ក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា និងអន្តរជាតិ កំពុង​រង់​ចាំ​មើល​យ៉ាង​យក​ចិត្តទុកដាក់ជាមួយនឹងគណៈរដ្ឋមន្រ្តីថ្មីរបស់កម្ពុជាដែលជាយុវជនបន្តវេន និងសុទ្ធ​តែ​ជា​បញ្ញវ័ន​ដែល​បញ្ចប់​ការ​សិក្សា​ពី​បរទេស​នឹង​អាចទាញ​ផល​ប្រយោជន៍​ពី​សហរដ្ឋ​អាមេរិក​បាន​ច្រើន​ជាង​មុន និងផ្លាស់ប្ដូរការកំរាមកំហែងនេះទៅជាឱកាស។ ទោះបីជា​អាមេរិក​មិន​សូវ​និយាយ​ល្អ​ពី​កម្ពុជា​ពិត​មែន ប៉ុន្តែពួកគេមិនអាចខ្វះកម្ពុជាបាននោះឡើយ ជាពិសេស​នៅ​ក្នុង​សម័យ​កាល​ដែល​មាន​ការ​ផ្លាស់​ប្ដូរយ៉ាងលឿន និងកត្តាភូមិសាស្រ្តនយោបាយដូចទៅនឹងវៀតណាមដែរ។

អព្យាក្រឹត គឺជាគោលការស្នូលរបស់អាស៊ាន និងជាគោលនយោបាយការបរទេសរបស់កម្ពុជា ប៉ុន្តែការប៉ះទង្គិចគ្នា ពិសេសផ្នែកពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាមេរិក ប្រទេសទាំង​អស់​ក្នុង​លោក​មិន​អាចនៅនឹងថ្កល់បានឡើយរួមទាំងអាស៊ានផងដែរ។ កម្ពុជាគប្បី​មាន​មធ្យោបាយ​ការ​ទូត​មួយ​ប្រកបដោយការប្រុងប្រយ័ត្ន និងមានការពិចារណាល្អិតល្អន់ ដោយផ្ដោត​លើកា​រ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង និងបង្កើនមិត្តដើម្បីទាញផលប្រយោជន៍បន្ថែមទៀតជូនប្រទេសជាតិ។ 


អ្នកនិពន្ធ៖ SK


អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm