ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានបង្ហាញទិន្នន័យថ្លៃស្រូវរបស់ប្រជាកសិករដែលបានលក់ចេញនៅខេត្តបាត់ដំបង ជាក់ស្ដែង ធៀបទៅនឹងចលនាបំភ្លៃលើបណ្ដាញសង្គមរបស់ក្រុមអគតិមួយចំនួន។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា៖ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ»។
ឯកឧត្តមបញ្ជាក់ថា៖«ទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ»៕






