ជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ តវ៉ាប្រឆាំងនឹងផែនការរុះរើប្រព័ន្ធតុលាការទូទាំងប្រទេស

2023/09/10 10:14:52 pm        168

ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ បានតវ៉ានៅក្នុងទីក្រុងនានាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) មុនពេលការសម្រេចដ៏សំខាន់ដោយតុលាការកំពូល លើច្បាប់ដែលគាំទ្រដោយក្រុមចម្រុះ ក្នុងការបាន​ដកហូតអំណាចត្រួតពិនិត្យមួយចំនួនរបស់តុលាការ។

កាលពីដើមឆ្នាំនេះ ក្រុមចម្រុះស្តាំនិយមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាន​បង្ហាញ​ផែនការ​ដក​ហូត​អំណាច​ជា​ច្រើនរ​បស់​តុលា​ការ​ជាមួ​យ​នឹង​គម្រោង​ច្បាប់​ថ្មី ​ប៉ុន្តែដោ​យសារតែសម្ពាធដ៏លើសលប់ពីសាធារណៈជន បាន​ធ្វើ​ឲ្យ​ផែន​ការ​នេះ​ឆ្លង​កាត់​បា​ន​តែ​មួ​​យផ្នែកប៉ុណ្ណោះ។

ក្រុមអ្នកគាំទ្រនិយាយថា ផែនការកែលំអប្រព័ន្ធតុលាការនេះ នឹង​ស្ដារ​តុល្យភាព​ដល់​អង្គ​តុល្យភាព​អំណាច​ នៃ​អាជ្ញាធរ ប៉ុន្តែអ្នករិះគន់និយាយថា ច្បាប់នេះ​នឹង​ដក​ការ​ត្រួត​ពិនិត្យ​សំខាន់​លើ​អំណាច​​រប​ស់រដ្ឋាភិបាល។

ច្បាប់​ចុងក្រោយបង្អស់ ដែលជាវិសោធនកម្មច្បាប់មូលដ្ឋានមួយរបស់អ៊ីស្រាអែល បាន​ដក​អំណាច​របស់​តុលាការ​ក្នុងការវាយប្រហារលើការសម្រេចរបស់រដ្ឋាភិបាល ឬការតែងតាំង ដោ​យ​ផ្អែ​ក​លើ​មូល​ហេតុ «មិនសមហេតុផល»។

ផែន​ការ​មួយនេះ បានបង្កឱ្យមានការតវ៉ាទូទាំងប្រទេសប្រចាំសប្តាហ៍ ប៉ុន្តែ​បាតុក​ម្ម​ចុង​ក្រោយ​នេះ​មាន​សារៈ​សំខាន់ជាពិសេស ខណៈច្បាប់ទាំងនោះបានបញ្ជូនដល់ក្នុងតុលាការកំពូល ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រអ៊ីស្រាអែល ដោយកោះប្រជុំចៅក្រមទាំង១៥រូប របស់ខ្លួននៅថ្ងៃទី១២ ខែ​កញ្ញា​ ខាងមុខនេះ ដើម្បីស្តាប់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងវិសោធនកម្មនេះ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm