ក្រិក៖ ក្រុមពន្លត់អគ្គិភ័យគាំទ្រដោយកងទ័ពកំពុងជួយសង្គ្រោះមនុស្សរាប់រយនាក់កាលពីថ្ងៃសៅរ៍ (៩ កញ្ញា) នៅក្នុងភូមិនានានៅកណ្តាលប្រទេសក្រិក ដែលត្រូវបានបិទដោយទឹកជំនន់ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១នាក់ហើយ។
អ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យ លោក Yannis Artopios បានប្រាប់ទូរទស្សន៍ Mega កាលពីថ្ងៃសៅរ៍ថា «មនុស្សជាង២.៨៥០នាក់ ត្រូវបានជួយសង្គ្រោះចាប់តាំងពីការចាប់ផ្តើមនៃបញ្ហាអាកាសធាតុដ៏អាក្រក់នេះមក»។
ក្រុមអាជ្ញាធរការពារជនស៊ីវិលក្រិកបាននិយាយកសលពីល្ងាចថ្ងៃសៅរ៍ (៩ កញ្ញា) ថា មនុស្ស ៧នាក់ផ្សេងទៀត ត្រូវបានចុះបញ្ជីជាផ្លូវការថាបានបាត់ខ្លួន រួមទាំងប្តីប្រពន្ធជនជាតិអូទ្រីសមួយគូរ ដែលមកលេងតំបន់ជុំវិញកំពូលភ្នំ Pelion ដ៏ស្រស់បំព្រង ក្នុងតំបន់ Thessaly ភាគឦសាន នៃប្រទេសក្រិកនេះផងដែរ៕


