ភ្នំពេញ៖ លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូមកពីប្រទេសចិន អញ្ជើញមកទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយទទួលការស្វាគមន៍ពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចំនួន៣រួមមាន៖ទី១.ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តហឺណាន និងប្រទេសកម្ពុជាឲ្យកាន់តែស៊ីជម្រៅ ទី២.ពង្រឹងការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការប្រយុទ្ឋប្រឆាំងអំពើពុករលួយអន្តរជាតិ និងទី៣.ពង្រីកបណ្ដាញស្វែងយល់រកជនគេចខ្លួន និងប្រមូលទ្រព្យសម្បត្តិដែលត្រូវបានលួចត្រលប់មកវិញ៕






