អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែនដែលកំពុងវាយសម្រុកលើកងកម្លាំងរបស់រុស្ស៊ីកំពុងកាន់កាប់តំបន់នោះ បានរុលទៅទិសខាងត្បូងកាលពីសប្តាហ៍មុន ខណៈមានសកម្មភាពប្រយុទ្ធនៅជិតទីក្រុងបាកម៉ូត (Bakhmut) នៅភាគខាងកើតផងដែរ។
ការអត្ថាធិប្បាយចុងក្រោយរបស់លោក Zelenskiy លើស្ថានភាពនៃការវាយលុករយៈពេល៣ខែបានលេចឡើងដើម្បីបញ្ជាក់ពីការវាយតម្លៃនៃការវាយដណ្ដើមទឹកដីមកវិញដោយមន្ត្រីផ្សេងទៀត ទោះបីជាតិចតួចក៏ដោយ នៅភាគខាងកើត និងខាងត្បូង។
លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់លោកថា ក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ យើងបានឈានទៅមុខក្នុងតំបន់ តារីយ៉ា (Tavria) ភាគខាងត្បូង និងមានសកម្មភាពប្រយុទ្ធគ្នានៅក្នុងទីក្រុងបាកម៉ូត។
លោក Zelenskiy បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងកាន់កាប់មូលដ្ឋានរបស់ពួកគេនៅលើសមរភូមិជួរមុខផ្សេងទៀតនៅភាគខាងកើតតំបន់អាឌីវកា(Avdiivka)និងតំបន់ម៉ារីអ៊ីនកា(Maryinka) នៅជិតចំណុចសំខាន់នៃការវាយប្រហាររបស់រុស្ស៊ី ហើយតំបន់លីមែន(Lyman) និង គូភៀនស៍(Kupiansk)ក៏ជាគោលដៅសំខាន់នៃការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីឆ្ពោះទៅភាគខាងជើងបន្ថែមទៀតផងដែរ៕

