វៀតណាម៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសាទរចំពោះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសវៀតណាម ស្របពេលមានក្ដីបារម្ភពីប្រទេសចិនកាន់តែខ្លាំងឡើង ខណៈដែលប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងលើឧបករណ៍បច្ចេកវិទ្យាបន្ទះអេឡិចត្រូនិក ប៉ុន្តែលោកបៃដិន បាននិយាយថាលោកមិនមានគោលបំណងទប់ស្កាត់ប្រទេសចិននោះទេ។
«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការប្រឈមមុខនឹងកំណើនឥទ្ធិពលរបស់ទីក្រុងប៉េកាំង។
ខណៈមានភាពច្របូកច្របល់រវាងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទីក្រុងវ៉ាស៊ីនតោន បានវិនិយោគដ៏ច្រើនសម្បើម ក្នុងការកសាងសម្ព័ន្ធភាពជាផ្នែកនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន រួមទាំងកិច្ចសន្ទនាសន្តិសុខចតុភាគីប្រទេសឬ Quad ជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន ព្រមទាំងសន្ធិសញ្ញា AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ផងដែរ។ លោក បៃដិន បាននិយាយថា លោកចង់បង្កើតច្បាប់មូលដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនងរវាងបណ្ដាប្រទេស។
លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 ដែលមិនមានការព្រមយល់ព្រមលើដំណាក់កាលនៃបញ្ហាឥន្ធនៈហ្វូស៊ីល ហើយបានគូសបញ្ជាក់ពីការខ្វែងគំនិតយ៉ាងស៊ីជម្រៅ រវាងបណ្ដាប្រទេសជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

