ហ្គាណា៖ មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថា មនុស្សយ៉ាងហោចណាស់៤នាក់ ត្រូវបានស្លាប់ ក្នុងនោះមានជនជាតិចិនម្នាក់ ក្នុងការផ្ទុះមួយកាលពីល្ងាចថ្ងៃសៅរ៍ (៩ កញ្ញា) នៅកន្លែងជីកយកថ្មក្រានីត នៅភាគខាងលិចប្រទេសហ្គាណា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Omni Quarries។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ លោក Michael Nyah បាននិយាយថា គេមិនច្បាស់ភ្លាមៗទេថា តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការផ្ទុះ ដែលបានបំផ្លាញអគារនៅជិតការដ្ឋានយកថ្មនៅក្នុងស្រុក Shama និងបានបន្សល់ទុកនូវគំនរបាក់បែកនៅពាសពេញផ្ទៃដីកសិកម្មនេះ។
លោក Nyah បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មនុស្ស៤នាក់ទៀតនៅតែបាត់ខ្លួន ខណៈមនុស្ស២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់៕

