ឈីលី៖កាលពីថ្ងៃអាទិត្យ ការប៉ះទង្គិចគ្នា រវាងក្រុមអ្នកតវ៉ានិងនគរបាល បានផ្ទុះឡើង នៅក្នុងការដើរក្បួនរំលឹកខួបទី៥០ នៃរដ្ឋប្រហារនៅប្រទេសឈីលី។
ក្នុងការប្រឈមមុខដាក់គ្នាដ៏តានតឹងនៅទីបញ្ចុះសពមួយកន្លែង ដោយក្រុមអ្នកតវ៉ារាប់សិបនាក់ដែលភាគច្រើនស្លៀកពាក់ក្នុងសំលៀកបំពាក់ពណ៌ខ្មៅ ដោយមុខរបស់ពួកគេត្រូវបានបិទបាំង បានចូលរួមក្នុងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងនគរបាលដោយមានគប់ដុំថ្ម និងគ្រាប់បែកភ្លើង។
ជាការឆ្លើយតប នគរបាល បានដាក់ពង្រាយការណុងបាញ់ទឹក និងនគរបាលបង្ក្រាបកុបកម្មដើម្បីបំបែកក្រុមអ្នកតវ៉ា។
ទន្ទឹមនឹងនេះ សមាជិកក្រុមគ្រួសារនៃអ្នកដែលត្រូវបានឃុំខ្លួន បានបាត់ខ្លួនឬត្រូវបានប្រហាជីវិត អំឡុងអំណាចផ្តាច់ការ បានទៅកាន់ទីបញ្ចុះសព ជាកន្លែងដែលព្រឹត្តិការណ៍ ត្រូវបានស្នើសុំឲ្យបញ្ចប់។
ខណៈជាមេបញ្ជាការយោធាម្នាក់ លោក Pinochet បានដឹកនាំការផ្តួលរំលំប្រដាប់អាវុធប្រធានាធិបតីសង្គមនិយមដែលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបរតេយ្យ លោក Salvador Allende នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៣ ដែលអំឡុងពេលនោះមនុស្សជាង៣.០០០នាក់ត្រួវបានសម្លាប់ និង២៨.០០០ នាក់ត្រូវបានធ្វើទារុណកម្មក្នុងអំពើហិង្សានយោបាយ អំឡុងរបបផ្តាច់ការយោធាឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៩០ របស់លោក Pinochet៕

