ឯកឧត្តម អៀង មូលី ជួបពិភាក្សាការងារជាមួយនាយិកា យូអិនអេដស៍ ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី

2023/09/11 06:29:18 pm        207

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានទទួលជួបសន្ទនាការងារជាមួយលោកស្រី ប៉ាទ្រីស្យា អុងពីន (Patricia Ongpin) នាយិកាអង្គការយូអិនអេដស៍ ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី, នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍។

ប្រធានបទនៃកិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗដូចតទៅ ៖-ការចូលរួមរបស់ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍​ (UNAIDS PCB) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស, -សេចក្តីប្រកាសរបស់ប្រទេសអាស៊ាន​ស្តីពីជំងឺអេដស៍,-គោល​នយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍, -ការអង្កេតថ្នាក់ជាតស្តីអំពីការចំណាយ​ក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប ​នឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៦​និងយន្តការសម្របសម្រួលការ​ឆ្លើយតបជាពហុវិស័យទៅនឹងជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើម លោកស្រី ប៉ាទ្រីស្យា អុងពីន បានថ្លែងអំណរសាទរចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី ដែល​បានទទួលការទុកចិត្តពីថ្នាក់ដឹកនាំកម្ពុជា ឱ្យបន្តដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងរាជរដ្ឋាភិបាលថ្មី ​នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ លោកស្រីនាយិកាបានជូនពរឯកឧត្តមទេសរដ្ឋមន្រ្តីឱ្យបានទទួលជោគជ័យថ្មីៗ ថែមទៀតក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងអាណត្តិថ្មីដែលទើបចាប់ផ្តើមនេះ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអនិអេដស៍ ​លោកស្រី បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា កិច្ចប្រជុំនេះនឹងធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២៣។ នេះជាអង្គប្រជុំវគ្គទី២ បន្ទាប់ពីវគ្គទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៨ ខែមិថុនា ឆ្នាំ២០២៣ ហើយដែលនឹងលើកយកប្រធានបទអំពីការធ្វើតេស្តឈាមរកមេរោគអេដស៍ និងអំពីមេរោគអេដស៍ (HIV)។

លោកស្រីនាយិកា បានសម្តែងការកោតសរសើរចំពោះគណៈប្រតិភូកម្ពុជា ដែលបានចូលរួមយ៉ាង​សកម្មនៅក្នុងកិច្ចប្រជុំវគ្គទី១ ដែលបានលើកមតិជួយតម្រង់ផ្លូវក្នុងការពង្រឹងការងារ​របស់អង្គការ​យូអិនអេដស៍ ក៏ដូចជាចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធ នឹងជំងឺអេដស៍នៅព្រះរាជាណាចក្រ​កម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនដៃគូសន្ទនាថា ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងដឹកនាំផ្ទាល់នូវគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំវគ្គទី២ នៅទីក្រុងហ្សឺណែវ។

ទាក់ទងនឹងការអង្កេតថ្នាក់ជាតិស្តីអំពីការចំណាយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងការរៀបចំផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងពិគ្រោះយោបល់ជាមួយអង្គការយូអិនអេដស៍ ដើម្បីរៀបចំឯកសារទាំង២នេះ។ ក៏ប៉ុន្តែកិច្ចការជាបន្ទាន់នោះ អាជ្ញាធរ ត្រូវរៀបចំឱ្យហើយនូវសេចក្តីព្រាងគោលនយោបាយជាតិ​លុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៣-២០២៨ ដើម្បីជូន​គណៈរដ្ឋមន្រ្តីថ្មីអនុម័ត។ គោលនយោបាយជាតិលុបបំបាត់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ជាមូលដ្ឋានគ្រឹះនៃការរៀបចំការវាយតម្លៃអំពីចំណាយ និងជាត្រីវិស័យនៃការរៀបចំផែនការ​យុទ្ធសាស្រ្ត​ជាតិឆ្លើយតប នឹងជំងឺអេដស៍ លើកទី៦។

ជាថ្មីម្តងទៀត លោកស្រី ប៉ាទ្រីស្យា អុងពីន បានបញ្ជាក់ថា អង្គការយូអិនអេដស៍ នឹងផ្តល់ការគាំទ្រ​បច្ចេកទេស និងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជួយជំរុញការ​ប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា​ឱ្យបានសម្រេចជោគជ័យតាមកាលកំណត់របស់រាជរដ្ឋាភិបាល៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm