ក្រុមបាល់បោះជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាជើងឯក នៃការប្រកួតបាល់បោះពានរង្វាន់ពិភពលោកលើកដំបូង ក្រោយយកឈ្នះស៊ែបនៅវគ្គផ្តាច់ព្រ័ត្រ ៨៣-៧៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
Dennis Schroder កីឡាកររបស់ក្លិប Toronto Raptors គឺជាអ្នកបោះបាន ២៨ ពិន្ទុច្រើនជាងគេសម្រាប់ក្រុមអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រនេះ ខណៈ Franz Wagner បោះបាន ១៩ ពិន្ទុ។
ស៊ែបដែលមិនមានវត្តមានកីឡាករកំពូល Nikola Jokic ដែលជួយ Denver Nuggets លើកពាន NBA រដូវកាលមុនបានដេញពិន្ទុប្រផិតប្រផើយដែរទល់នឹងអាល្លឺម៉ង់ ពោលគឺចប់ពាក់កណ្តាលផ្លូវក្រុមទាំងពីរស្មើគ្នា ៤៧-៤៧ មុនពេលអាល្លឺម៉ង់គ្រប់គ្រងស្ថានការបាន។
អាល្លឺម៉ង់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ តាមរយៈជ័យជំនះប្រផិតប្រផើយ ១១៣-១១១ ក្រុមជើងឯក ៥ សម័យអាមេរិក ខណៈស៊ែបឈ្នះកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កាណាដាក្រោយមកក៏បានយកឈ្នះអាមេរិក ១២៧-១១៨ នៅម៉ោងបន្ថែមដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣៕ អត្ថបទ៖នាង សុភាវុធ

