ឯកឧត្តម កែវ រ៉េមី ប្រកាសបន្ដដឹកនាំសហព័ន្ធតេក្វាន់ដូ ITF និងស្នើក្រសួងអប់រំ បន្ដយកចិត្តទុកដាក់

2023/09/11 07:01:50 pm        185

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ប្រកាស​បន្ដ​ធ្វើ​ជា​ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អមជាមួយការស្នើឲ្យក្រសួងអប់រំ យុវជន និង​កីឡា បន្ដយកចិត្តទុកដាក់ ដើម្បីជំរុញការអភិវឌ្ឍកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត ។

ការប្រកាសបន្ដដឹកនាំសហព័ន្ធនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ ITF ​នៃ​ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​ថ្ងៃ​ទី​១០ ខែកញ្ញានេះ បន្ទាប់​ពី​ឯកឧត្តម​ធ្លាប់​បាន​លើក​ឡើង​ពី​គម្រោង​លាលែង​ពី​តំណែង​ប្រធាន​សហព័ន្ធ​ កាលពីពេលកន្លងទៅ ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានសម្ដែងការសប្បាយចិត្ត ក្នុងបន្ដដឹកនាំសហព័ន្ធ ទោះ​បី​ឯកឧត្តម​មមាញឹកជាមួយការងាររដ្ឋយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ថ្នាក់​ដឹកនាំ ​និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡា​ការិនី​តេក្វាន់ដូ ITF ។

អ្វីដែលពិសេស គឺឯកឧត្តមកាន់តែរីករាយ ក្នុងការបន្ដតំណែងជាប្រធានសហព័ន្ធ បន្ទាប់​ពី​មើល​ឃើញ​ធន​ធាន​បន្ដវេនប្រកបដោយសក្ដានុពល គ្រប់កម្រិត តាំងពីកម្រិតថ្នាល រហូតដល់ពេញវ័យ តាម​រយៈការប្រកួតកីឡាសិស្សបឋមសិក្សា រហូតដល់កីឡាមធ្យមសិក្សា ប្រកបដោយបច្ចេកទេស ទាំង​ក្បាច់គុន និងវិន័យ ។

ឆ្លៀតឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអរគុណក្រសួងអប់រំ យុវជន និងកីឡា ដែល​តែង​យក​ចិត្ត​ទុកដាក់ ចំពោះកីឡាតេក្វាន់ដូ ITF ហើយឯកឧត្តមក៏បានសំណូមពរឲ្យក្រសួង បន្ដ​យក​ចិត្ត​ទុក​ដាក់ និងគាំទ្របន្ដទៀត សម្រាប់ធនធានកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែល​មាន​ស្រាប់​។

ឯកឧត្តម កែវ រ៉េមី មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា កីឡា​តេក្វាន់ដូ​ ITF ​នឹង​នាំ​មក​នូវ​កិត្តិយស​ជូន​ជាតិ​ តាមរយៈការប្រកួតអន្ដរជាតិនានា ទាំងក្នុង និងក្រៅប្រទេស ដោយ​ផ្អែក​លើ​ភាព​រីក​ចម្រើន​របស់​កីឡាករ-កីឡាការិនីគ្រប់កម្រិត ដ្បិតកីឡា​តេក្វាន់​ដូ​ ITF​ មិន​បាន​ចូល​រួមការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើកទី៣២ កាលពីថ្មីៗក៏ដោយ ៕ អត្ថបទ លី ឈុនឡា




អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm