ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ច ពិសេសនៅខេត្តព្រះសីហនុ

2023/09/11 07:12:11 pm        302

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការវិនិយោគកម្ពុជា ​ប្រតិភូអមដំណើរ និងឯកឧត្តមអភិបាលនៃគណៈអភិបាល​ខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាព​នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ។

ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមដំណើរក៏បានពិនិត្យមើលសកម្មភាព​ផលិតកម្ម​របស់​ក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

មន្ត្រីបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ចាប់ផ្តើមដំណើរការពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ ​មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ​ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ៦៧៤.៩៣៧ ម៉ែត្រក្រឡា។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ មាន​គម្រោងវិនិយោគចំនួន ០៥គម្រោង ដែលវិនិយោគដូចជា ផលិតគ្រឿងសម្ភារៈថែរក្សាសម្ភស្ស កេសកាតុង ព្យ៉ាណូកែច្នៃ ឧបករណ៍សត្វចិញ្ចឹម គម្របប្លាស្ទិក និងដែកថែបគ្រប់ប្រភេទ។ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ បានផ្តល់ការងារជូនដល់កម្មករនិយោជិត​ប្រមាណជាង ២០០ នាក់។

មន្ត្រីបន្ថែមថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​គឺចាប់ផ្តើមដំណើរការពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨​ មានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ​និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១.១១៣ ហិកតា។

បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ​មានគម្រោងវិនិយោគចំនួន ​២៣១គម្រោង ដែល​វិនិយោគមដូចជា ផលិតសម្ភារៈអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី គ្រឿង​បន្លាស់រថយន្ត ស៊ុមទូរទស្សន៍ បន្ទះសូឡា គ្រឿងចក្រលើកដាក់ទំនិញ ​ដែកទីប បរិក្ខារពេទ្យ ​ក្តារប៉ាកេ ក្តារបន្ទះ គ្រឿង​សង្ហារឹម​ សម្ភារៈបរិក្ខារសម្រាប់កីឡាប្រណាំងសេះ ចំណីសត្វ ​សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ ​សម្ភារៈការពាររាងកាយ សម្ភារៈបរិក្ខារកីឡា ​សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ស្រោមពូក សម្ភារៈការពារអគ្គីភ័យ ​សំលៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលី និងសំបកវេចខ្ចប់ សំបកកង់រថយន្ត កាវ និងទឹកថ្នាំ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់​ការងារជូនដល់កម្មករនិយោជិតប្រមាណជា​ ២៥.៦០០ នាក់។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លៃងអំណរ​គុណដល់ថ្នាក់ដឹកនាំអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ​និងក្រុមហ៊ុន ដែលបានមកបណ្តាក់ទុន​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជាកន្លងមក ​ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាក​នៃការរីករាល​ដាលនៃជំងឺកូវីដ១៩ក្តី ក៏ក្រុមហ៊ុននៅតែបន្តចង្វាក់ផលិតកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដែល​នេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ក៏បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកដ៏សំខាន់ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​អ្នក​អភិវឌ្ឍន៍តំបន់ ក៏ដូចជា​ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ ​ដែលបានខិតខំ​ប្រឹងប្រែង​កន្លងមក និងទទួលបានលទ្ធផល​ផ្លែផ្កាគួរជាទីមោទនៈ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm