កីឡាការិនីវាយកូនបាល់វ័យក្មេងអាមេរិក Coco Gauff បានសំរេចក្តីស្រមៃរបស់ខ្លួនក្នុងការប៉ុនប៉ងចង់ឈ្នះ Grand Slam លើកដំបូងក្នុងអាជីព បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនី Aryna Sabalenka នៅវគ្គផ្តាច់ព្រ័ត្រលើកពាន US Open។
នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន ក្នុងទឹកដីរបស់ខ្លួន Coco Gauff ចាប់ផ្តើមមិនបានល្អឡើយក្រោយជើងឯក Australian Open កីឡាការិនីបេឡារុស Aryna Sabalenka យកឈ្នះសិតដំបូង ៦-២។

យ៉ាងណាក្តី កីឡាការិនីអាមេរិកដែលមានវ័យទើបតែ ១៩ ឆ្នាំ Coco Gauff បានកែប្រែស្ថានការដោយយកឈ្នះនៅសិតទីពីរ ៦-៣ ហើយក៏មានទំនុកចិត្តយកឈ្នះសិតកាត់សេចក្តី ៦-២។
ជ័យជំនះ Grand Slam លើកដំបូងរបស់ Coco Gauff នឹងធ្វើឱ្យនាងឡើងឈរចំណាត់ថ្នាក់ពិភពលោកលេខ៣ ដែលជាចំណាត់ថ្នាក់ល្អបំផុតក្នុងអាជីព។
ចំណែកកីឡាការិនីវ័យ ២៥ ឆ្នាំបេឡារុស Aryna Sabalenka ត្រូវរង់ចាំបន្តទៀតក្នុងការប៉ុនប៉ងចង់ឈ្នះពាន Grand Slam លើកទី ២ ក្នុងអាជីព តែយ៉ាងហោចណាស់ក៏ត្រូវបានលើកទឹកចិត្តមកវិញ ដោយនាងនឹងក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកនៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

