ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារ នៅប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទនេះ មានរយៈពេល២សប្តាហ៍ចាប់តាំងពីទឹកជំនន់ដ៏មហន្តរាយ បានវាយបោកបក់នៅផ្នែកភាគកណ្តាលរបស់ប្រទេសនេះ។

វីដេអូថតក្នុងហេតុការណ៍ បានដាក់នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមបង្ហាញឲ្យឃើញដើមឈើដួលទោទន់ក្រុមកម្លាំងខ្យល់ខ្លាំង ខណៈផ្លេកបន្ទោលកើតមាននៅជុំវិញដងផ្លូវជន់លិចដែលអាចមើលឃើញ។
វីដេអូមួយផ្សេងទៀត បានបង្ហាញ ទឹកកំពុងហូរចេញពីឧបករណ៍លាងចាននៅផ្ទះបាយចូលទៅក្នុងបន្ទប់។
កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ ទី៣ និងទី៤ ខែកញ្ញា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់វាយបោកបក់នៅតំបន់ធំៗជាច្រើនរបស់ប្រទេសអេស្ប៉ាញ។
