កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបន្តផ្អាកការលក់ដូរ និងការជួបជុំទទួលទានគ្រឿងស្រវឹងរយៈពេល ០១សប្ដាហ៍ទៀត ចាប់ពីទៅដល់ដើមខែក្រោយ។
ក្នុងសេចក្ដីណែនាំនៅថ្ងៃនេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ សម្រេចបែបនេះ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
នៅក្នុងរយៈពេល ០៧ថ្ងៃនេះ រដ្ឋបាលខេត្តកណ្ដាលហាមលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅលើទីផ្សារទាំងអស់ ហើយក៏ហាមឃាត់ផងដែរការជួបជុំផឹកស៊ី។
ការហាមឃាត់ការលក់ដូងគ្រឿងស្រវឹង និងការជួបជុំផឹកស៊ី បានកើតមានជាច្រើនសប្ដាហ៍មកហើយ បន្ទាប់ពីកម្ពុជាប្រឈមខ្លាំងនឹងការផ្ទុះរីករាលដាលនៃការឆ្លងមេរោគកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕