នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានផែនការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងក្រុមប្រតិបត្តិរបស់គណបក្សកំពុងកាន់អំណាចធំ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ។

លោក Kishida បានទម្លាយព័ត៌មាននេះ ទៅកាន់ក្រុមអ្នករាយការព័ត៌មាន ខណៈនៅក្នុងប្រទេសឥណ្ឌាចូលរួមកិច្ចប្រជុំកំពូលG20 និងព្រឹត្តិការណ៍ផ្សេងៗទៀត។ លោកបានវិលត្រលប់មកកាន់ប្រទេសជប៉ុនវិញនៅព្រឹកថ្ងៃចន្ទនេះ ហើយនឹងចាប់ផ្តើមការងារលើកការរុះរើនេះក្នុងភាពប្រាកដប្រជា។
លោកនាយករដ្ឋមន្ត្រីកំពុងពិចារណា ការរក្សាទុកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)លោក Aso Taro និងអគ្គលេខាធិការលោក Motegi Toshimitsuឲ្យនៅក្នុងតំណែង។ លោកក៏មានផែនការតែងតាំងលោក Moriyama Hiroshi ជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្របោះឆ្នោតរបស់គណបក្ស LDP ឲ្យកាន់តំណែងសំខាន់ក្នុងរដ្ឋបាលរបស់លោក។
លោក Moriyama បានទទួលតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជលផល និងនេសាទ និងជាប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់របស់គណបក្ស LDP។ លោកត្រូវបានគេស្គាល់ពីការជាប់ពាក់ព័ន្ធដ៏ទូលំទូលាយទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
ក្រុមអ្នកអង្កេតការកំពុងតាមដានមើលពីទំហំនៃការរុះរើ និងថាតើលោក Kishida នឹងតែងតាំងស្ត្រីបន្ថែមទៀតឬទេ ចំពោះមុខតំណែងថ្នាក់រដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។
