ភ្លៀងធ្លាក់ខ្លាំង ពីព្យុះទីហ្វុងនៅតែស្ថិតនៅប្រទេសចិនភាគខាងត្បូង ដែលបានវាយបោកបក់សម្រាប់ថ្ងៃទី៧ ខណៈពពកព្យុះដែលធ្វើដំណើរយឺតៗរសាត់ពីខេត្តក្វាងទុង(Guangdong) នៅលើឆ្នេរ Guangxi ដែលបានធ្វើឲ្យជន់លិចតំបន់ទំនាប ធ្វើឲ្យរាំងស្ទះផ្លូវធ្វើដំណើរ និងធ្វើឲ្យពលរដ្ឋជាប់គាំង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា នៅក្នុងតំបន់ជន់បទ Bobai ក្នុងតំបន់ Guangxi ក្រុមជួយសង្គ្រោះ នៅលើទូកបានប្រញាប់ប្រញាល់ទាញយកមនុស្សទៅកាន់ទីសុវត្ថិភាពចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈទឹកមានជម្រៅជាង២ម៉ែត្រ បានធ្វើឲ្យពលរដ្ឋជាប់គាំងដំណើរនៅក្នុងលំនៅឋានក្នុងតំបន់ទំនាប។
ព្យុះ Haikui បានចុះខ្សោយពីព្យុះទីហ្វុង មកជាព្យុះត្រូពិក ចាប់តាំងពីវាយបោកបក់ដល់ដីគោកក្នុងខេត្ត Fujian កាលពីថ្ងៃទី៥ ខែកញ្ញា ប៉ុន្តែដំណើរវាយបក់របស់វានៅតែមាន បន្តបំផ្លាញនៅប្រទេសចិន ភាគខាងត្បូង ដោយទីក្រុង Shenzhen ដ៏មានប្រជាប្រីយ៍ បានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីមានកំណត់ត្រាចាប់ផ្តើមក្នុងឆ្នាំ១៩៥២។
អ្នកវិទ្យាសាស្ត្រ បានព្រមានថាព្យុះទីហ្វុង បានវាយប្រហារប្រទេសចិន ដែលកាន់តែខ្លាំងឡើងៗ ហើយផ្លូវរបស់វាកំពុងបង្កើនភាពស្មុគស្មាញបន្ថែម ដែលនឹងបង្កើនហានីភ័យគ្រោះមហន្តរាយ ទោះបីនៅក្នុងទីក្រុងឆ្នេរ ដូចជា តំបន់ Shenzhen ជាញឹកញាប់មានព្យុះស៊ីក្លូនត្រូពិកខ្លាំង ហើយមានសមត្ថភាពការពារទឹកជំនន់ខ្លាំងរួចទៅហើយ។
