អាមេរិក ៖ បន្ទាប់ពីរយៈពេលដ៏យូរនៃសកម្មភាពកម្រើកក្នុងស្រទាប់ដីកើនឡើង ភ្នំភ្លើង Kilauea (គីឡូអេ) នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្ទុះម្តងទៀតនៅកំពូលភ្នំភ្លើង ដែលជំរុញឱ្យទីភ្នាក់ងារស្ទាបស្ទង់ភូគភ្ពសាស្ត្រអាមេរិក (USGS) បង្កើនកម្រិតប្រកាសអាសន្នដល់ការព្រមានពណ៌ក្រហម។
ការផ្ទុះនេះបានចាប់ផ្តើមនៅវេលាម៉ោង៣:១៥នាទីរសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ហើយក្រុមអ្នកសង្កេតការណ៍ភ្នំភ្លើងហាវ៉ៃ (HVO) បាននិយាយថា មិនមានគ្រោះថ្នាក់ភ្លាមៗពីការផ្ទុះដល់សហគមន៍នៅតាមជើងភ្នំនោះទេ នេះបើតាមរបាយការណ៍ពីសារព័ត៌មានហាវ៉ៃ HNN។
កម្អែភ្នំភ្លើង នៅសេសសល់តាមប្លុកជម្រាលភ្នំភ្លើង និងគែមនៃរណ្ដៅភ្នំភ្លើង Halemaumau ប៉ុន្តែក្រុមអាជ្ញាធរបានសង្កត់ធ្ងន់ថា គ្រោះថ្នាក់ពីការផ្ទុះនេះកំពុងត្រូវបានវាយតម្លៃ ហើយការព្រឹត្តិការណ៍ផ្ទុះបែបនេះគឺហៅថា «ថាមវន្ត»។
ក្រុមអាជ្ញាធរបានបន្ថែមថា សកម្មភាពទាំងអស់ត្រូវបានផ្អាកនៅក្នុងឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ។ គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង Kilauea គឺជាភ្នំភ្លើងសកម្មបំផុត ក្នុងចំណោមភ្នំភ្លើងទាំងប្រាំ ដែលរួមគ្នាបង្កើតជាកោះហាវ៉ៃ ហើយវាក៏ជាភ្នំភ្លើងសកម្មបំផុតមួយនៅលើផែនដីផងដែរ៕

