អុីស្រាអែល ៖ ក្រុមមន្រ្តីប៉ាឡេស្ទីន បាននិយាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ អ៊ីស្រាអែល បានអនុញ្ញាតឲ្យមានការនាំចេញទំនិញពាណិជ្ជកម្មពីតំបន់ហ្គាហ្សាស្រ្ទីប ឆ្លងកាត់តាមច្រកព្រំដែន ក្រោយការហាមឃាត់អស់រយៈពេលច្រើនថ្ងៃ ពាក់ព័ន្ធនឹងការសង្ស័យថា មានការរត់ពន្ធគ្រឿងផ្ទុះ ។
ប៉ាឡេស្ទីន និយាយថា ការហាមឃាត់នេះ បានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ពាន់គ្រួសារ និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចំាថ្ងៃក្នុងតំបន់កាន់មួយនេះផងដែរ ។
អ៊ីស្រាអែល និយាយនៅថ្ងៃចន្ទនេះថា ពួកគេបានបញ្ឈប់ការនាំចេញទំនិញពាណិជ្ជកម្មបណ្តោះអាសន្នពីតំបន់ហ្គាហ្សា ក្រោយក្រុមអង្កេត បានរកឃើញគ្រឿងផ្ទុះជាច្រើនគ.ក ដែលលាក់ទុកនៅក្នុងដុំកំណាត់ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពុំទាន់មានសេចក្តីអធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល ជុំវិញការចាប់ផ្តើមការនាំចេញវិញនេះ ។
ចាប់តាំងពីក្រុមជីវពលអ៊ីស្លាមហាម៉ាស់ គ្រប់គ្រងតំបន់ហ្គាហ្សាកាលពីឆ្នាំ ២០០៧ តំបន់មួយនេះ បានរងគ្រោះដោយសារអត្រាគ្មានការងារធ្វើខ្ពស់បំផុតរបស់ពិភពលោក ក្រោមការបិទច្រកការនាំចេញទំនិញជាច្រើនរបស់អ៊ីស្រាអែល ។ តំបន់មួយនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមធំ ៤លើក និងការប៉ះទង្គិចគ្នាជាច្រើនលើកទៀតរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។
លោក Ahmed Wadi គឺជាកម្មករមួយរូប និយាយថា ថ្ងៃនេះ ក្រុមអាជ្ញាធរអ៊ីស្រាអែល បានអនុញ្ញាតឲ្យមានការនាំចេញឆ្លងកាត់ច្រកព្រំដែន Kerem Shalom ។ ពួកយើងមិនត្រូវបានគេអនុញ្ញាតឲ្យនាំចេញអស់រយៈពេល ១សប្តាហ៍មកហើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ហ្គាហ្សាស្រ្ទីប ៕

