ចិន ៖ ក្រុមហ៊ុនជាច្រើនរបស់ប្រទេសជប៉ុន កំពុងប្រមូលផ្តុំគ្នា នៅពីក្រោយឧស្សាហកម្មអាហារសមុទ្រ បន្ទាប់ពីចំណាត់ការរបស់ប្រទេសចិន ផ្អាកការនាំចូល។ ទីក្រុងប៉េកាំង បានដាក់ការរឹតត្បិតបន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកដែលបានពង្រាវនិងធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi កាលពីចុងខែសីហា។
សង្វាក់ផ្គត់ផ្គង់ក្រុមហ៊ុនរង្គសាលIzakaya តំបន់ Watami កំពុងធ្វើយុទ្ធនាការរយៈពេល១០ថ្ងៃ ដោយផ្តោត លើគ្រំសមុទ្រមកពីកោះ Hokkaido។ ភោជនីយដ្ឋានជាង១០០របស់វា កំពុងចូលរួមក្នុងយុទ្ធនាការនេះ។ គ្រំសមុទ្រ ស៊ូស៊ី គឺជាមុខម្ហូបមួយប្រភេទក្នុងចំណោមមុខម្ហូបជាច្រើននៅលើបញ្ជីរាយមុខម្ហូប។ មន្ត្រីតំបន់ Watami និយាយថា ក្រុមហ៊ុនលក់ដុំ បានធ្វើអាជីវកម្មដោយកំពុងត្រូវការជំនួយ ហើយមនុស្សគ្រប់គ្នា ចាំបាច់ត្រូវជំរុញការប្រើប្រាស់អាហារសមុទ្រ។ សង្វាក់ផ្គត់ផ្គង់ទីផ្សារនាំមុខ Aeon កំពុងធ្វើតេស្តអាហារសមុទ្រ ដែលវាមានប្រភពមកពីខេត្ត Fukushima ក្នុងចំណាត់ការមួយដើម្បីធានាបានជាថ្មីនូវអ្នកប្រើប្រាស់។ ទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច នៅរោងចក្រ Fukushima ត្រូវបានបញ្ចេញចូលទៅក្នុងសមុទ្របន្ទាប់ពីពង្រាវវាដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីចូម។ កម្រិតចុងក្រោយមានប្រមាណ១ភាគ៧នៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ក្រុមហ៊ុនផ្សារទំនើប Aeon និយាយថា ក្រុមហ៊ុន បានធ្វើតេស្តរកឃើញសារធាតុទ្រីចូម ស្ថិតក្រោមចំនួនដែលអាចរកឃើញ។ ក្រុមហ៊ុនកំពុងចេញផ្សាយលទ្ធផលជាសាធារណៈនៅលើគេហទំព័ររបស់ខ្លួន។ មន្ត្រីផ្នែកលក់រាយ របស់ក្រុមហ៊ុនផ្សារទំនើប Aeon និយាយថា ក្រុមហ៊ុន មានបំណងផ្តល់សុវត្ថិភាព ត្រីមានរស់ជាតិឆ្ងាញ់ពិសារនិងស្រស់ៗ ពីខេត្ត Fukushima និងទទួលបានមោទនៈភាពនូវអ្វីដែលក្រុមហ៊ុនលក់។
ទន្ទឹមនឹងនេះ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កំពុងធ្វើការលើទីផ្សារបរទេស។ អង្គការនេះ កំពុងបង្កើតកម្លាំងទទួលភារកិច្ចដើម្បីស្រាវជ្រាវរកបណ្តាញលក់ថ្មីសម្រាប់អាហារសមុទ្រជប៉ុន។

