ប្រធានចារកម្មអ៊ុយក្រែន៖ ការវាយបករបស់កងកម្លាំងក្រុងគីវ នៅតែបន្តក្រោយចាប់ផ្តើមរដូវត្រជាក់

2023/09/11 09:33:36 pm        74

អ៊ុយក្រែន ៖ លោក Kyrylo Budanov គឺជាប្រធានក្រុមចារកម្មអ៊ុយក្រែន និយាយថា ការវាយបករបស់ទាហានរបស់លោកលើកងកម្លាំងរុស្ស៊ី នឹងបន្តពេញរដូវត្រជាក់ និងសើមនៅពេលបន្តិចទៀតក្នុងឆ្នាំនេះ បើទោះបីជាវាកាន់តែពិបាកក្នុងការវាយប្រហារក៏ដោយ ។ 

អ៊ុយក្រែន បានបើកការវាយបករបស់ខ្លួនក្នុងរដូវក្តៅ ដែលធ្វើឲ្យពួកគេដណ្តើមបានភូមិជាច្រើនមកវិញនៅតំបន់ភាគខាងត្បូង និងតំបន់ភាគខាងលិច ក្នុងរយៈពេលជាង ៣ខែកន្លងមកនេះ ប៉ុន្តែការវាយបករបស់ពួកគេ មានលក្ខណៈស្មុគស្មាញខ្លាំងដោយសារតែចម្ការមីន និងលេណដ្ឋានដ៏រឹងមាំរបស់ទាហានរុស្ស៊ី ។ 

លោក Budanov និយាយថា សកម្មភាពប្រយុទ្ធនៅតែបន្តតាមវិធីមួយ ឬវិធីមួយទៀត ។ ក្នុងស្ថានភាពអាកាសធាតុត្រជាក់ សើម និងមានភក់ វាកាន់តែពិបាកប្រយុទ្ធ ប៉ុន្តែការវាយបកគឺនៅតែបន្ត ។  

សេចក្តីអធិប្បាយបែបនេះ បានធ្វើឡើងនៅក្នុងទីក្រុងគីវ ដែលរៀបចំឡើងដោយមូលនិធិ Victor Pinchuk ជាការផ្តល់ព័ត៌មានចុងក្រោយថា អ៊ុយក្រែនគ្មានផែនការបញ្ឈប់ការរុលទៅមុខរបស់ពួកគេឡើយ បើទោះបីជាអាកាសធាតុប្រែប្រួលទៅជាត្រជាក់នៅពេលក្រោយក្នុងឆ្នាំនេះក៏ដោយ ។ 

ខណៈពេលនោះដែរ លោកខាងលិច បានផ្គត់ផ្គង់ថវិការាប់ពាន់លានដុល្លារសម្រាប់គ្រឿងយុទ្ធោបករណ៍ និងបង្វឹកទាហានអ៊ុយក្រែនរាប់ពាន់នាក់ សម្រាប់ការវាយបក ដើម្បីជួយទីក្រុងគីវ ដណ្តើមទឹកដីរបស់ពួកគេមកវិញ ។ 

ប៉ុន្តែការវាយបករុលទៅមុខយឺតយ៉ាវ បានធ្វើឲ្យមានក្តីកង្វល់នៅក្នុងចំណោមក្រុមអ្នកគាំទ្រទីក្រុងគីវថា លោកខាងលិចអាចនឹងពិបាករក្សាទំហំជំនួយយោធារបស់ពួកគេ ដើម្បីឲ្យអ៊ុយក្រែនបន្តធ្វើសង្រ្គាមនៅក្នុងសន្ទុះកម្លាំងតែមួយ ។ 

ដោយឡែក លោក Vadym Skibytskyi គឺជាមន្រ្តីមកពីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន និយាយកាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា បច្ចុប្បន្នរុស្ស៊ីមានកម្លាំងទ័ពប្រហែល ៤២ម៉ឺននាក់នៅក្នុងទឹកដីអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm