ក្រសួងធម្មការនិងសាសនា ជួបសន្ទនាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

2023/09/11 09:53:37 pm        66

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានទទួលជួបសន្ទនាការងារជាមួយលោកជំទាវបណ្ឌិត ឌីវីយ៉ានី អ៊ុតាម ខប្រាហ្គេដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនឹងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

​លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងនៅការអបអរសាទរ ឯកឧត្តម រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងជំនួបនាឱកាសនេះ លោកជំទាវ មានបំណងជំរុញ និងចងសម្ព័ន្ធមេត្រីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា តាមរយៈក្រសួងធម្មការ និងសាសនាកម្ពុជា និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះអនុស្សារណៈយោគយល់គ្នាលើលិខិតមួយចំនួនទាក់ទងទៅ និងវិស័យព្រះពុទ្ធសាសនា និងស្នើសុំឯកឧត្តម រដ្ឋមន្រ្តី ចុះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង វគ្គសិក្សាខ្លី ស្តីពីអភិបាលកិច្ចល្អនៅប្រទេសឥណ្ឌា ព្រមទាំងបានស្នើសុំឯកឧត្តម រដ្ឋមន្រ្តី អញ្ជើញចូលរួមជាអធិបតីនៅកម្មវិធី សូត្រព្រះត្រៃបិដក ប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌា ដែលធ្វើឡើងជារៀងរាល់១០ឆ្នាំម្តង ក្នុងនោះក៏មានវេនរបស់ប្រទេសកម្ពុជា ធ្វើជាម្ចាស់កម្មវិធីផងដែរ។ 

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូតដែលកន្លងមកបានផ្តល់ កុំព្យូទ័រ មកដល់ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដើម្បីជាធនធានក្នុងការបណ្តុះបណ្តាលដល់សាមណនិស្សិត និស្សិត និងសូមថ្លែងអំណរគុណចំពោះលោកជំទាវ ដែលបានស្វះស្វែងនៅការបន្តចុះកិច្ចសហប្រតិបត្តិការជាមិត្តភាពដែលមានស្រាប់រវាងកម្ពុជា និងឥណ្ឌា។ ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានទទួលការអញ្ជើញពីលោកជំទាវ នៅការចូលរួមក្នុងកម្មវិធី វិបស្សនាអន្តរជាតិ ដែលប្រារព្ធធ្វើនៅរាជធានីភ្នំពេញ សម្រាប់ពេលវេលា លោកជំទាវសូមជម្រាបនៅពេលក្រោយ។

ដោយឡែក ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបជូនផងដែលថា ឯកឧត្តម និងជំរុញដល់មន្រ្តីជំនាញសិក្សាលើសំណើរសុំដង្ហែព្រះបរមសារីរិកធាតុ នៃព្រះសមា្មសម្ពុទ្ធពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសកម្ពុជាឲ្យបានឆាប់រហ័ស និងល្អិតល្អន់ ដោយឯកឧត្តមបានបញ្ជាក់​ផងដែលថា ពិធីដង្ហែនេះចាត់ទុកថាជាកម្មវិធីថ្នាក់ប្រទេស និងប្រទេស ដូចនេះឯកឧត្តមសូមពេលវេលាដើម្បីសិក្សាលំអិតជាមុនសិន ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម ចាយ បូរិន សង្ឃឹមថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ដែលមានស្រាប់លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ កាន់តែរឹងមាំឡើងថែមទៀត ពិសេសតាមរយៈក្រសួងធម្មការ និងសាសនា និងជំរុញបន្ថែមលើវិស័យព្រះពុទ្ធសាសនា ក្នុងនាមយើងជាប្រទេសកាន់វិស័យព្រះពុទ្ធសាសនាដូចគ្នា ៕ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm